ក្មេងមែនតែកែងគេច្បាស់ណាស់!! មួយកែង បុកកាណូត ថៃដេកស្អាតត្រឹមទឹកទី១ (មានវីដេអូ)

//s5.kh1.co/89/8979562b5c66dcae1e37e6c2dbf81e80f5b7453f.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់របស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីថ្ងៃល្ងាចថ្ងៃអាទិត្យម្សិលមិញ កីឡាករកម្ពុជា ឡុង វ៉ៃ បានយក៣ពិន្ទុបន្ទាប់ពីផ្ដួលកីឡាករថៃ ក្វាន់អេក ឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ឡុង វ៉ៃ ឈ្នះការប្រកួត
កីឡាករ ឡុង វ៉ៃ ឈ្នះការប្រកួត

គោះជួងចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរមិនសូវជាសម្រុកគ្នាប៉ុន្មាននោះទេ ដោយគ្រាន់តែស្ទាបស្ទង់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ យ៉ាងណាមិញនៅចុងទឹក ឡុង វ៉ៃ បានប្រើកែងបុកកាណូតវាយចូលពេញធ្វើឲ្យកីឡាករថៃដេកដួល និងក្រោកមិនរួចបើទោះបីជាលោកអាជ្ញាកណ្ដាល ម៉ី រតនៈ រាប់ដល់១០។

គួរឲ្យដឹងដែរថា ការជ័យជម្នះលើកនេះគឺជាការសងសឹកដ៏ល្អរបស់ឡុង វ៉ៃ បន្ទាប់ពីលើកមុនអ្នកប្រដាល់វ័យក្មេងមកពីខេត្តកំពង់ធំរូបនេះធ្លាប់ប្រកួតចាញ់ ក្វាន់អេក ដោយពិន្ទុ៕

ចង់ឃើញថា កែងបុកកាណូតរបស់ ឡុង វ៉ៃ ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T