ស្មានតែ Zidane! Hazard សរសើរត្រង់ៗថា គ្រូបង្វឹករូបនេះអាចជាគ្រូបង្វឹកដែលឆ្នើមជាងគេលើលោក

//s5.kh1.co/a1/a136c56e0c09ad63811fcef406afdbe72c251122.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រុស្ស៊ី៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Eden Hazard បាននិយាយថាអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បច្ចុប្បន្ន លោក Frank Lampard អាចក្លាយជាគ្រូបង្វឹកដ៏ឆ្នើម១រូបលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Frank Lampard បានឡើងមកដឹកនាំក្រុមតោខៀវ Chelsea ជំនួសលោក Maurizio Sarri ក្នុងរដូវកាល២០១៩/២០ នេះ ដោយកំពុងដឹកនាំក្រុមឈរចំណាត់ថ្នាក់លេខ ៣ក្នុងតារាង Premier League មាន២៦ពិន្ទុសរុប ក្នុងចំណោម១២ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Liverpool ៨ពិន្ទុ។

  លោក Frank Lampard
  លោក Frank Lampard

បច្ចុបុ្បន្នក្រុម Chelsea គឺជាក្រុមដែលដែលមានទម្រង់លេងល្អមួយក្នុងក្របខណ្ឌ Premier League ដោយ៥ប្រកួតចុងក្រោយក្នុងលីគពួកគេឈ្នះទាំង៥ប្រកួត។

Hazard បានថ្លែងក្នុងសន្និសិទកាសែត ក្រោយក្រុមប៊ែលហ្សិក​ទទួលជ័យជម្នះ ទៅលើក្រុម រុស្ស៊ីក្នុងលទ្ធផល ៤ទល់នឹង១ ក្នុងការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីថ្ងៃសៅរ៍ថា៖

 លោក Frank Lampard ជាមួយនឹងកីឡាករ Eden Hazard
 លោក Frank Lampard ជាមួយនឹងកីឡាករ Eden Hazard

"ខ្ញុំមិនមានការភ្ញាក់ផ្អើលខ្លាំងចំពោះ Frank Lampard នោះទេ។ ខ្ញុំស្គាល់គាត់ក្នុងនាមជាកីឡាករ គាត់ជាមនុស្សដ៏អស្ចារ្យម្នាក់។ គាត់បានបង្ហាញក្នុងរយៈពេល៤ខែនេះរួចទៅហើយអំពីសម្ថភាពរបស់គាត់ថាគាត់អាចជាគ្រូបង្វឹកដ៏ឆ្នើម១រូបលើលោក។"

Hazard បានបន្តទៀតថា៖

"ចំណុចល្អនោះគឺពួកគេប្រើប្រាស់កីឡាករអង់គ្លេសក្មេងៗ ហើយពួកគេពិតជាមានសំណាងណាស់ដែលមានកីឡាករក្មេងៗប្រកបដោយគុណភាព៕"

ប្រភព៖​ 101greatgoals

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T