ស្វាគមន៍ការបង្ហាញផ្លូវការនូវទូរស័ព្ទដៃម៉ូឌែលថ្មី realme ស្អាត ទំនើប តម្លៃសមរម្យ!

//s5.kh1.co/59/59e53fe97d3c8bc968d2751b3a4ff2fd2253ce00.jpg
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជាការពិតណាស់ វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាយើង កំពុងតែមានសន្ទុះយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ ជាពិសេសទីផ្សារស្មាតហ្វូនបច្ចុប្បន្ន គឺមានការរីកចម្រើន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជម្រុញ និងលើកកម្ពស់ជីវភាពរស់នៅរបស់យើងម្នាក់ៗឲ្យកាន់តែងាយស្រួលថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសង្កេតឃើញពីភាពរីកចម្រើនទាំងអស់នេះហើយ ទើបក្រុមហ៊ុនទូរស័ព្ទដៃ realme បានសម្រេចដំណើរការទីផ្សាររបស់ខ្លួន និងសម្ពោធផលិតផលថ្មីជាលើកដំបូងនៅកម្ពុជា នៅឯសណ្ឋាគារ សុខាភ្នំពេញ កាលពីរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីនេះ។

ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ូឌែលទូរស័ព្ទថ្មី និងទាន់សម័យចំនួន២គ្រឿង ត្រូវបានបើកបង្ហាញជាផ្លូវការ ក្នុងនោះរួមមានម៉ូឌែល realme5 និង realme 5Pro ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយសគ្រប់លំដាប់ ជាពិសេសគឺភ្ញៀវដែលជាម្ចាស់ហាងលក់ទូរស័ព្ទទំនើបៗ មកពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា រួមទាំងក្រុមអ្នកជំនួញធំៗផងដែរ។

រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme

ម៉ូឌែលថ្មីទាំងពីរនេះ ពិតជាមានរូបរាងទាក់ទាញមែនទែនសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលវាបានបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗ រួមមានទាំងល្បឿនក្នុងការប្រើប្រាស់អ៊ីនធើណែតគ្មានទាក់ ប្រតិបត្តិការបែបឌីជីថល និងគំនិតច្នៃប្រឌិតជាច្រើនទៀត ដើម្បីមកប្រកួតប្រជែងជាមួយនឹងប៊្រេនទូរស័ព្ទរៀមច្បងដទៃទៀត។

រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme

ទូរស័ព្ទជំនាន់ថ្មីត្រកូល realme 5 series ដែលមាន realme 5 និង realme 5 Pro នេះ សុទ្ធសឹងជាទូរស័ព្ទទំនើបដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ និងទំនើបចុងក្រោយកំពុងក្លាយខ្លួនទៅជាជំរើសដ៏ល្អមួយ ដែលលោកអ្នកមិនអាចនិយាយថា NO បានទេ សម្រាប់គុណភាព និងតម្លៃដ៏សែនល្អ។ វាពិតជាសាកសមខ្លាំងណាស់សម្រាប់យុវវ័យ និងមនុស្សវ័យកណ្តាល។

ក្នុងនោះដែរ ទូរស័ព្ទទំនើប realme 5 និង realme 5 Pro ក៏មានបំបាក់នូវកាមេរ៉ា៤គ្រាប់ដ៏ទំនើបផងដែរ សម្រាប់ការថតផ្តិតយករូបភាពបានច្រើនបែប ច្រើនសណ្ឋាន ដូចជាការថតរូបបែបទូលាយ១១៩ដឹក្រេ ការថតរូបនៅពេលយប់បានច្បាស់ល្អ និងការថតរូប portrait បានកាន់តែស្អាតមិនគួរឲ្យជឿ ថែមទាំងមានមុខងារពិសេសៗដទៃទៀតជាច្រើន។

ចំណុចពិសេសនៅលើទូរស័ព្ទទាំង២ម៉ូឌែលនេះ គឺវាមានទំហំអេក្រង់ធំទូលាយ មានអង្គប្រតិបត្តិការជំនាន់ថ្មីក្នុងល្បឿនលឿន ងាយស្រួលក្នុងការចាប់កាន់ និងលេងហ្គេមអនឡាញ ដោយគ្មានការព្រួយបារម្ភជាមួយនឹងទំហំថ្មធំមិនងាយអស់ ថែមទាំងបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOCC Flash Charging ជំនាន់ទី៣ (សម្រាប់ realme 5 Pro) ផងដែរ។

រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme

តាមរយៈការធ្វើបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង (Cambodia Market Manager) ដែលជាប្រធានផ្នែកទីផ្សារប្រចាំនៅប្រទេសកម្ពុជាបានដោយដឹងថា ក្រុមហ៊ុន realme ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលខ្លួន និងមករួមចំណែកធ្វើចរាចរណ៍ទីផ្សារទូរស័ព្ទដៃនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានពាំនាំមកនូវផលិតផលទូរស័ព្ទទំនើបទាំងនេះសម្រាប់អ្នកប្រើប្រាស់។

រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme

គួរបញ្ជាក់ផងដែរថា realme5series មានពាក្យស្លោកថា «កាមេរ៉ា៤គ្រាប់ បិសាចល្បឿន»
មិនតែប៉ុណ្ណោះលោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ផងដែរថា realme បានបង្កើតកំណត់ត្រាលក់ពិសេសៗជាច្រើននៅលើពិភពលោក ជាក់ស្តែង realme បានបំបែកកំណត់ត្រាលក់នៅប្រទេសឥណ្ឌារួចមកហើយ គឺលក់បានរហូតដល់ទៅ១លានគ្រឿង ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។

ដូច្នេះសូមប្រិយមិត្តប្រញាប់រួសរាន់ឡើង មកទទួលយកទូរស័ព្ទ realme 5 series ដើម្បីក្លាយទៅជាម្ចាស់ទូរស័ព្ទដៃដ៏ទំនើប ជាមួយនឹងតម្លៃដ៏ពិសេស ដោយ realme5 មានតម្លៃត្រឹមតែ ១៩៩ ដុល្លារ និង realme 5 Pro មានតម្លៃត្រឹមតែ ២៧៩ ដុល្លារ តែប៉ុណ្ណោះ។

រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme
រូបភាពក្នុងកម្មវិធីសម្ពោធទូរសព្ទថ្មី ម៉ូឌែល realme

realme 5 series នឹងទទួលការកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ​ជាមួយនឹងការផ្តល់ជូនកញ្ចប់កាដូជាច្រើនមុខទៀត រួមមានកាបូបស្ពាយ បាស Bluetooth កាស Bluetooth និងកញ្ចប់ស៊ីមកាតពិសេសផងដែរ។

សូមបញ្ជាក់ថា realme គឺជាម៉ាកទូរសព្ទថ្មី ដែលទើបតែបង្កើតឡើងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានបន្តពង្រីកខ្លួនចូលក្នុងទីផ្សារជុំវិញពិភពលោកដូចជា ប្រទេសឥណ្ឌា ចិន សិង្ហបុរី ចក្រភពអង់គ្លេស បារាំង ថៃ និងប្រទេសជាច្រើនទៀត។

realme មានបំណងផ្តល់ជូននូវផលិតផលទូរស័ព្ទមួយ ដែលស្រស់ស្អាត ស៊ីវីល័យ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ទាន់សម័យ រឹងមាំ សម្រាប់ការប្រើប្រាស់ ហើយមានតម្លៃសមរម្យ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T