Mate X ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei បានដាក់លក់នៅប្រទេសចិនហើយ

//s5.kh1.co/a6/a63940097acbe9dce511e58969a5430ee9a80b05.jpg
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ទីបំផុត​ មានស្មាតហ្វូនដែលអាចបត់បានច្រើននៅលើទីផ្សារ លើសពី Galaxy Fold ... ប្រសិនបើអ្នករស់នៅក្នុងប្រទេសចិន ដូចដែលបានសន្យាក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់ Mate X តាមរយៈ​​ Vmall ដែលជាគេហទំព័ររបស់ខ្លួន ជាមួយនឹងតម្លៃវិញគឺ ១៦,៩៩៩ យ័ន (ប្រហែល ២៤០០ ដុល្លារអាមេរិក)  វាសមត្ថភាពពិសេសអាចប្រើប្រាស់ប្រព័ន្ធ ៥G ហើយមានទំហំអេក្រង់បង្ហាញ៨អ៊ីញ។ ទោះយ៉ាងណា ​ក្រុមហ៊ុនក៏មិនទាន់លើកឡើងអំពីការចាប់ផ្តើមដំណើរការនៅក្នុងប្រទេសផ្សេងទៀតនៅឡើយទេ។ ក្រុមហ៊ុន Huawei បាននិយាយកាលពីខែតុលាថា ការប្រើប្រាស់បណ្តាញអ៊ីនធើណែតរបស់ Mate X គឺពឹងផ្អែកទៅលើការដាក់ពង្រាយ 5G នៅក្នុងប្រទេសដទៃទៀត ហើយការពង្រីកនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្មាតហ្វូន Mate X អាចប្រឈមនឹងការលំបាកក្នុងការលក់នៅខាងក្រៅប្រទេសកំណើតរបស់ខ្លួន​ ខណៈពេលដែល​សហរដ្ឋអាមេរិកសម្រេចចិត្តដាក់ក្រុមហ៊ុននេះចូលក្នុងបញ្ជីខ្មៅ​ ដែលវាមិនមែនជាបញ្ហាធំនោះទេនៅក្នុងប្រទេសចិន ប៉ុន្តែវាពិតជារឿងដ៏លំបាកមួយសំរាប់ប្រទេសដទៃទៀត ដែលត្រូវការប្រើប្រាស់កម្មវិធី Gmail ជាញឹកញាប់ដូចជា ​អឺរ៉ុបនិងអាមេរិកខាងជើង ហើយវាក៍មិនមែនជារឿងងាយដែរក្នុងការលក់ឧបករណ៍ថ្លៃៗបែបនេះ ដោយមិនអាចដំណើរជាមួយ Google នោះ៕

ទូរស័ព្ទបត់របស់ក្រុមហ៊ុន Huawei
ទូរស័ព្ទបត់របស់ក្រុមហ៊ុន Huawei
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T