អតីតគ្រូជើងចាស់ម្នាក់ ជឿថា Man UTD និង Arsenal នឹងខកខានឱកាសធំមួយនៅរដូវកាលនេះ

//s4.kh1.co/c9/c9f181034680d8a1254956d17c93dd7dee17ad9a.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អតីតគ្រូបង្វឹករបស់ Spurs លោក Harry Redknapp ជឿថា Manchester United និង Arsenal នឹងមិនជាប់នៅ Top4 ក្នុងតារាង Premier League រដូវកាលនេះ បើសិនជាមិនមានការរីកចម្រើនជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Redknapp មើលឃើញថាក្លិបធំនៅអង់គ្លេសទាំងពីរខាងលើនឹងមិនអាចមានកៅអីទៅលេងពានរង្វាន់ UEFA Champions League នៅរដូវកាលបន្ទាប់។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយ បុរសសញ្ជាតិអង់គ្លេសរូបនេះបាននិយាយថា៖

“Arsenal និង Manchester United ធ្វើមិនសូវជាបានល្អទេ។ ខ្ញុំអាចមើលឃើញថាក្រុមទាំងពីរនេះនឹងមិនអាចជាប់ក្នុង Top4 បើសិនជាមិនមានការរីកចម្រើនជាងនេះ។”

លោក Harry Redknapp 
លោក Harry Redknapp 

គួរឲ្យដឹងដែរថា Arsenal និង Man UTD ចាប់ផ្ដើមរដូវកាលថ្មីនេះមិនល្អនោះទេដោយ ១២ប្រកួតកន្លងទៅ Arsenal ឈរនៅលេខ៦ ចំណែកឯ Man UTD ឈរនៅលេខ៧។ ខណៈក្រុមដែលកំពុងឈរនៅ Top4 រួមមាន Liverpool, Leicester City, Chelsea និង Man. City៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T