កុំ​តែ​បាន​បង្គោល​ភ្លើង​ជួយ​ទប់ កុំ​អី​អា​ព្រុស​ចុះ​ផឹកទឹក​ប្រឡាយ​បាត់

//s5.kh1.co/e1/e138a549d0144e8400212c1becab7a81a966011d.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រុស​១​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​អ្នក​រួម​ដំណើរ ចំនួន​៤​នាក់​ទៀត​ខណៈ​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​វាក់​ជាមួយរ​ថយ​ន្រ​១​គ្រឿង​ផ្សេង​ទៀត​នៅ​ខាង​មុខ ក៏​បាន​ខំ​បើក​គេច​ចេញ ធ្វើ​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង បំភ្លឺ​ផ្លូវ​១​ដើម នៅ​មាត់​ប្រឡាយ​បណ្ដាល​ឲ្យ​បាក់​ស្ទើរ​រលំ​ដល់​ដី​។ មិនតែប៉ុណ្ណោះ​បើ​តាម​ការ​សង្កេត មើល​ទិដ្ឋភាព​ជាក់ស្ដែង​បើ​កុំ​តែ​បាន​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ជួយ​ទប់​កុំ​អី​រថយន្ត​នោះ​ត្រូវ​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ ហើយ​អាច​បណ្ដាល​ឲ្យ​អ្នកបើកបរ​ព្រមទាំង​អ្នក​រួម​ដំណើរ ជួប​គ្រោះថ្នាក់​ធំ បាត់​ទៅ​ហើយ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​ក្នុងភូមិ កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង​នេះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-4802 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​មាន​អ្នក​រួម​ដំណើរ​ជាមួយ​ប្រុស​ស្រី​ចំនួន​៤​នាក់​ទៀត​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បានឃើញ​រថយន្ត​នេះ​បើកបរ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​វាក់​ជាមួយ​រថយន្ត ១​គ្រឿង​ផ្សេង​ទៀត​នៅ​ខាង​មុខ​។ ពេល​នោះ​បាន​អ្នកបើកបរ​បាន​កាច់ចង្កូត​គេច​ចេញពី​រថយន្ត ខាង​មុខ​នោះ​ទើប​បណ្ដាល​ឲ្យ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹង​។

បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​នោះ​បាក់​ស្ទើរ​ដួល​រលំ​រាប​ដល់​ដី ហើយ​រថយន្ត​ព្រុស​នេះ​វិញ បើ​កុំ​តែ​បាន​បង្គោល​ភ្លើង​នោះ​ទប់​កុំ​អី​ត្រូវ​ក្រឡាប់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ហើយ​អ្នកបើកបរ​រួម​ជាមួយ​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​ទៀត​មាន​គ្រោះថ្នាក់​ជា​មិន​ខាន​ឡើយ​។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍ កន្ទោក​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ឃាត់​អ្នកបើកបរ និង​រថយន្ត​នោះ​ទុក​រួច​ទំនាក់ទំនង​ទៅ​កាន់ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ ជាក់ស្ដែង ព្រមទាំង​នាំ​យក​រថយន្ត និង​អ្នកបើកបរ​ទៅ​សាកសួរ​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​៕

https://s4.kh1.co/__image/w=650,h=379,q=100/3e/3e12bd85614a159c21343a3272a71e6eeaf4c2ec.jpg
https://s4.kh1.co/__image/w=650,h=379,q=100/33/335aea0c95ace88e868f485cefd581ea54a3eacc.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a9/a93a4d8852f32b0910d0263429200db91bf1d897.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T