ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា រួមគ្នាធ្វើឱ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍នៅពិព័រណ៍ London Summit 2019!

//s4.kh1.co/c5/c5c659151298053d050f4ba35172c5a6861e42fb.jpg
សង្គម

 ១៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បាននាំទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឆ្ពោះទៅមុខមួយជំហានទៀត តាមរយៈការចូលរួមយ៉ាងសកម្ម និងការផ្សព្វផ្សាយអំពីវាយ៉ាងទូលំទូលាយនៅពិព័រណ៍ London Summit 2019 ដែលជាពិព័រណ៍ហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់ពិភពលោក។ ពិព័រណ៍ London Summit 2019 នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅសាល Old Billingsgate នៃប្រទេសអង់គ្លេស ហើយបានប្រមូលផ្ដុំអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរាប់ពាន់នាក់ក្នុងគោលបំណងបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ចាប់យកឱកាសវិនិយោគ ផ្លាស់ប្ដូរបទពិសោធន៍ និងយុទ្ធសាស្រ្ត និងផ្ដល់ការអប់រំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចូលរួមនេះគឺជាលើកទី៣ ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានវត្តមាននៅក្នុងពិព័រណ៍ London Summit បន្ថែមទៅលើការចូលរួមរបស់ខ្លួនក្នុងពិព័រណ៍ iFX Expo International នៅប្រទេសសាយប្រឺស និងពិព័រណ៍ iFX Expo Asia នៅទីក្រុងហុងកុង។ សម្រាប់គណៈកម្មការមូលបត្រកម្ពុជាវិញ វាក៏ជាលើកទី២ដែលស្ថាប័នមួយនេះ បានចូលរួមពិព័រណ៍ហិរញ្ញវត្ថុបែបនេះ ក្រោយពីបានផ្សព្វផ្សាយអំពីប្រទេសកម្ពុជានៅក្នុងពិព័រណ៍នៅទីក្រុងហុងកុងកាលពីខែមករាដើមឆ្នាំ២០១៩នេះ។ គិតមកដល់បច្ចុប្បន្នមិនមានក្រុមហ៊ុនឧបករណ៍និស្សន្ទ ជាពិសេសនិយ័តករច្រើននោះទេនៅក្នុងតំបន់អាស៊ាន ដែលអាចសម្រេចជោគជ័យដូច្នេះបាន។

  ពិព័រណ៍ London Summit 2019
ពិព័រណ៍ London Summit 2019

ឯកឧត្តម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងអ្នកតំណាងនិយ័តករកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖

«ពេលវេលាដែលប្រទេសកម្ពុជា និងទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជា មិនមានអ្នកស្គាល់នៅលើឆាកអន្តរជាតិនោះ ជិតដល់ទីបញ្ចប់ហើយ។ ក្នុងរយៈពេល២ថ្ងៃនេះយើងបានជួបក្រុមហ៊ុនហិរញ្ញវត្ថុ និងអ្នកមកចូលរួមក្នុងពិព័រណ៍នេះជាច្រើននាក់។ បន្តិចម្ដងៗយើងបានឱ្យពួកគេដឹងពីទិដ្ឋភាពទូទៅនៃប្រទេសរបស់យើង ក៏ដូចជាទស្សនៈវិស័យនៃទីផ្សារឧបករណ៍និស្សន្ទរបស់យើង។ យើងពេញចិត្តនឹងការវិវត្តមួយនេះ ហើយយើងសប្បាយចិត្តនៅពេលដែលមានមនុស្សជាច្រើននិយាយអំពីយើង និងប្រទេសកម្ពុជាយើង»។

  ពិព័រណ៍ London Summit 2019
ពិព័រណ៍ London Summit 2019

ក្នុងនាមជានិយ័តករ និងអ្នកគាំទ្រម្នាក់នៃពិព័រណ៍ London Summit 2019 លោកបណ្ឌិត វិន ភក្ដី ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ មានជំនឿយ៉ាងមុតមាំថា ការធ្វើអ្វីមួយសម្រាប់ប្រទេសកម្ពុជានៅក្នុងពិព័រណ៍អន្តរជាតិ គឺជាសមិទ្ធផលមួយគួរឱ្យមោទក។

លោកបណ្ឌិត បាននិយាយថា៖

«យើងមកពិព័រណ៍ London Summit 2019 ដើម្បីប្រទេសកម្ពុជា។ យើងមកទីនេះដើម្បីទីផ្សារឧបករណ៍និស្សន្ទរបស់យើង ហើយយើងមកទីនេះដើម្បីវិស័យឧបករណ៍និស្សន្ទទាំងមូលជាសកល។ យើងមានមោទកភាពក្នុងការបង្ហាញប្រទេសរបស់យើងទៅកាន់ពិភពលោក និងនាំយកបទពិសោធន៍ និងគំនិតថ្មីៗត្រឡប់ទៅវិញសម្រាប់ភាពរីកចម្រើន ក៏ដូចជាយុគសម័យកាន់តែប្រសើរនៃទីផ្សារឧបករណ៍និស្សន្ទរបស់យើង»។

  ពិព័រណ៍ London Summit 2019
ពិព័រណ៍ London Summit 2019
  ពិព័រណ៍ London Summit 2019
ពិព័រណ៍ London Summit 2019

ដោយរក្សាបាននូវតំណែងរបស់ខ្លួនក្នុងនាមជាអ្នកផ្សព្វផ្សាយយ៉ាងសកម្មបំផុតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សម្រេចបាននូវយុទ្ធសាស្រ្តឈ្នះឈ្នះ សម្រាប់ប្រទេសកម្ពុជា និងវិនិយោគិនបរទេសផងដែរ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលបានខិតខំផ្សព្វផ្សាយ អំពីការយល់ដឹងពីទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជានៅពិព័រណ៍ London Summit 2019 បាននិយាយថា​៖

«គុណសម្បត្តិជាច្រើន អាចត្រូវបានទាញយក មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងសម្រាប់វិនិយោគិនបរទេសផងដែរ ដោយសារតែប្រទេសកម្ពុជា និងទីផ្សារឧបករណ៍និស្សន្ទរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្បាស់ ហើយវិនិយោគិនទាំងនោះបានដឹងពីឱកាសវិនិយោគល្អៗនៅកម្ពុជា។ នៅពេលដែលមានលំហូរចូលនៃវិនិយោគិនបរទេស ភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានការកើនឡើងនៃសេដ្ឋកិច្ច ធនធានមនុស្សនិងការអប់រំ អត្រាការងារ អចលនទ្រព្យ និងផលត្រឡប់ពីការវិនិយោគ»។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការវិនិយោគដោយផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា  ជាពិសេសលើវិស័យឧបករណ៍និស្សន្ទ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានអភិវឌ្ឍខ្លួនជាក្រុមហ៊ុនផ្ដល់សេវាកម្មគ្រប់លក្ខណៈ និងជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនឈ្មួញជើងសាទាំងអស់។

លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានឱ្យដឹងថា៖

«យើងបានចាប់ផ្តើមបើកទ្វារ ទទួលក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ជាផ្លូវការនៅឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក យើងបាននិងកំពុងចូលរួមចំណែកជាបន្តបន្ទាប់ ដល់ភាពរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា។ ការប្តេជ្ញាចិត្ត និងការពេញចិត្តក្នុងការបង្កើតប្រវត្តិសាស្រ្ត គឺជាកម្លាំងជំរុញដ៏ធំបំផុតរបស់យើង។ គុណភាពល្អឥតខ្ចោះ គឺជាការកំណត់ស្តង់ដារ ហើយភាពគង់វង្សគឺជាតម្លៃស្នូលរបស់យើង។ ដូច្នេះ យើងបានបន្តអភិវឌ្ឍខ្លួន និងធ្វើឱ្យប្រាកដថា ក្រុមហ៊ុនឈ្មួញជើងសារបស់យើងទទួលបានសេវាកម្មល្អបំផុត»។

ចំពោះសកម្មភាពថ្មីៗនៅក្នុងប្រទេសកម្ពុជាវិញ  ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បាននិងកំពុងសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តនានា ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ដែលជាការបន្តភាពជោគជ័យ ពីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៨ ដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណៈជនកម្ពុជា។ ដំណើរដ៏អស្ចារ្យ ទៅកាន់គ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា នឹងត្រូវបានបញ្ចប់នៅប៉ុន្មានខែខាងមុខនេះ។

  ពិព័រណ៍ London Summit 2019
ពិព័រណ៍ London Summit 2019
  ពិព័រណ៍ London Summit 2019
ពិព័រណ៍ London Summit 2019
  ពិព័រណ៍ London Summit 2019
  ពិព័រណ៍ London Summit 2019

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមចូលទៅគេហទំព័រ www.cdx.com.kh

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T