គន្លឹះងាយៗ គ្រាន់តែ​ follow មគ្គទេសក៍ ប្រចាំតំបន់នៅលើ Google Maps អ្នកអាចដើរលេងក្នុងទីក្រុងមួយបានយ៉ាងងាយ

//s5.kh1.co/b2/b24eb6ae7a80925c01bfbef4856958e9cb5a432e.png
បច្ចេកវិទ្យា

 ១៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ បើសិនជាអ្នកទៅដល់ទីកន្លែងណាមួយដែលអ្នកមិនធ្លាប់ទៅពីមុន កុំបារម្មណ៍ Google មានគន្លឹះងាយៗចង់បង្ហាញ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺស្វែងរកកំពូលមគ្គទេសក៍ ប្រចាំតំបន់(Top Local Guides)នៅលើ Google Maps ដើម្បីដឹងថាកន្លែងណាដែលអ្នកគួរតែទៅ។ បន្ទាប់មកត្រូវចុចពាក្យ “Follow” ទៅកាន់ពួកគាត់ដើម្បីមើលការផ្ដល់យោបល់សម្រាប់អ្នកនិងទីកន្លែងនៅលើផែនទីដែលអ្នកអាចជ្រើសរើសដោយខ្លួនឯង។ បើអ្វីគ្រប់យ៉ាងដំណើរការបានយ៉ាងស្រួល​ អ្នកអាចស្វែងរកកន្លែងល្អបំផុតសម្រាប់ញុំាអាហារនៅក្នុងទីក្រុងដែលអ្នកមិនស្គាល់អ្វីទាំងអស់ ទាំងនេះក៏ដោយសារមគ្គទេសក៍ ប្រចាំតំបន់ស្គាល់ភូមិសាស្ត្រច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មគ្គទេសក៍នៅលើ Google Maps
មគ្គទេសក៍នៅលើ Google Maps

ការធ្វើតេស្តសាកល្បងមុខងារនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនៅក្នុងទីក្រុងទាំង៩នេះដូចជា​ បាងកក ដេលី​  ឡុងដ៍  ម៉ិចស៊ីកូ ញូវយ៉ក អូសាកា សានហ្វ្រេនស៊ីស្កូ សៅប៉ូឡូ និងតូក្យូ។  ប្រហែលជាវាត្រូវចំណាយពេលយូរបន្តិចហើយក្នុងការស្វែងរកមគ្គទេសក៍ ដែលសាកសមសម្រាប់អ្នកនៅក្នុងតំបន់ដែលអ្នកចង់ទៅ។ ថ្វីត្បិតតែអ្នកចំណាយពេលយូរដើម្បីស្វែងរកមគ្គទេសក៍ឆ្នើម​ តែវាប្រសើរជាងការជឿជាក់លើផ្កាយដែលគេវាយតម្លៃ (Review) ទៅលើភោជនីយដ្ឋានមួយចំនួនដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T