ញាក់សាច់! Ronaldo ស៊ុតចុងម៉ោង សម្រេចគ្រាប់ទី៩៩ របស់ខ្លួនអោយជម្រើសជាតិ ក្នុងជំនួបយកឈ្នះក្រុម លុចសំបួរ កាលពីម្សិលមិញនេះ (មានវីដេអូ)

//s5.kh1.co/b2/b21545181259b56a07eec9592902ea1da4b6f8bc.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

លុចសំបួរ៖ ក្រុមជម្រើសជាតិលុចសំបួរ ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Stade Josy Barthel ទទួលស្វាគមន៍លក្រុមភ្ញៀវព័រទុយហ្កាល់ ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក​ ដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន៤ជើង ចំគោលដៅ១ដង ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៨ជើង ចំគោលដៅ៤ដង សម្រេចទីបាន២គ្រាប់។

២គ្រាប់របស់ក្រុមភ្ញៀវព័រទុយហ្កាល់ធ្វើបានដោយកីឡាករ ២រូបផ្សេងគ្នា ដោយគ្រាប់ទីរកបានដោយកីឡាករ Bruno Fernandes នៅនាទីទី៣៩ និងគ្រាប់ទី២សម្រេចទីដោយកីឡាករ Cristiano Ronaldo នៅនាទី៨៦។

១គ្រាប់របស់ Ronaldo រកបានកាលពីម្សិលមិញនោះ បានជួយអោយរូបគេសម្រេចគ្រាប់ទី៩៩របស់ខ្លួនអោយជម្រើសជាតិព័រទុយហ្កាល់។

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមជម្រើសជាតិលុចសំបួរបានទទួលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិព័រទុយហ្កាល់ក្នុងលទ្ធផល ០ទល់នឹង២។ តាមរយៈជ័យជម្នះនេះជួយអោយក្រុមព័រទុយហ្កាល់ទទួលបាន៣ពិន្ទុបន្ថែម ឈរលេខ២ក្នុងពូល B មាន១៧ពិន្ទុសរុប៕

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
កីឡាករ Bruno Fernandes 
កីឡាករ Bruno Fernandes 
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
 ទិដ្ឋភាពក្នុងការប្រកួត
 ទិដ្ឋភាពក្នុងការប្រកួត

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត​ Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T