ស៊ុតច្បាស់ៗណាស់!! អង់គ្លេស លត់កូសូវ៉ូ មួយតំបរ បិទបញ្ចប់វគ្គជម្រុះ (មានវីដេអូ)

//s5.kh1.co/a9/a959f9e756485982f920d9189c14a1a1c4a34cb4.jpg
កីទ្បា

 ១៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

កូសូវ៉ូ៖ ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះក្រុមម្ចាស់ផ្ទះកូសូវ៉ូ ដោយលទ្ធផល ០ទល់នឹង៤ នៅក្នុងការប្រកួតបិទបញ្ចប់វគ្គជម្រុះពានរង្វាន់ EURO 2020 កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅវគ្គទីមួយអង់គ្លេស នាំមុខមុនដោយលទ្ធផល ០ទល់នឹង១ ដោយការពញ្ញាក់ចង្កេះខ្សែការពារយ៉ាងល្អរបស់ Harry Winks មុននឹងស៊ុតបាល់បញ្ចូលទី បន្ទាប់ពីការបញ្ជូនបាល់យ៉ាងស្អាតរបស់កីឡាករ Alex Oxlade-Chamberlain។

កីឡាករ Harry Winks
កីឡាករ Harry Winks

ឈានចូលដល់វគ្គទីពីរទើបអង់គ្លេសអាចរកបានគ្រាប់បាល់ ៣គ្រាប់បន្ថែមទៀតពីកីឡាករចំនួន៣រូបផ្សេងគ្នារួមមាន Harry Kane នៅនាទីទី៧៩, Marcus Rashford នៅនាទី៨៣ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករកំពុងឡើងកូដរបស់ Chelsea Mason Mount នៅនាទីទី៩០។

ការប្រកួតរវាងកូសូវ៉ូ និងអង់គ្លេស
ការប្រកួតរវាងកូសូវ៉ូ និងអង់គ្លេស
ការប្រកួតរវាងកូសូវ៉ូ និងអង់គ្លេស
ការប្រកួតរវាងកូសូវ៉ូ និងអង់គ្លេស

បិទបញ្ចប់ការប្រកួតវគ្គជម្រុះពូល A ក្រុមរបស់លោក Gareth Southgate បានកក់កៅអីទៅជុំផ្ដាច់ព្រ័ត្រដោយឈរនៅលេខ១ លេង៨ប្រកួត មាន២១ពិន្ទុ ឈ្នះ៧ និងចាញ់១ ខណៈក្រុមដែលចាប់ដៃអង់គ្លេសទៅលេងជុំផ្ដាច់ព្រ័ត្រជាមួយគ្នាគឺឆេក លេង៨ប្រកួត ឈ្នះ៥ ចាញ់៣ និងមាន១៥ពិន្ទុ៕

តារាងចំណាត់ថ្នាក់ពូល A
តារាងចំណាត់ថ្នាក់ពូល A

សូមទស្សនាវីដេអូ Highlight ការប្រកួតរវាងកូសូវ៉ូ និងអង់គ្លេសនៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T