ទៀង មុំ​សុធា​វី ទម្លាយ​ចំណុច​ខ្លះ​ពី​អនាគត​ស្វាមី ដោយ​គ្រោង​រៀប​ការ​ដើមឆ្នាំ​ក្រោយ

//s5.kh1.co/71/7190b4cb1c251df78fd0d696e57a8fd53620c66e.jpg
តារា & កម្សាន្ដ

 ១៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រគត់ស្រគំ ទៀង មុំ​សុធា​វី បាន​ត្រៀម​ចិត្ត​រួចរាល់​ស្រេចបាច់ ហើយ​សម្រាប់​ធ្វើ​ជា​ភរិយា​ម្នាក់​ដ៏​ល្អ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​។ កញ្ញា​អ្នកចម្រៀង​ដ៏​មាន​ទេព​កោ​ស្យ​រូប​នេះ បាន​សម្រេចចិត្ត​រើស​ពេលា​ជ័យ នា​ខែកុម្ភៈ ឆ្នាំ​២០២០ ខាង​មុខ​។ ដំណឹង​នេះ​ពិតជា​ការ​ចាប់អារម្មណ៍ ហើយនឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​ក្នុង​សិល្បៈ​ដែល​មាន​តារា​លេចធ្លោ​រៀប​ការ​ជាមួយ កន្លង់​នាយ​សមុទ្រ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ប្រភព​ទទួល​បាន កញ្ញា ទៀង មុំ​សុធា​វី បាន​ជ្រើសរើស​អនាគត​ស្វាមី ដែល​ជា​អ្នក​រស់នៅ​ប្រទេស​បារាំង និង​មាន​ដើម​កំណើត​នៅ​កម្ពុជា​។ សុធា​វី ដែល​ចេះ​ច្រៀង​ច្រើន​ភាសា និង​ជា​អ្នកចម្រៀង​ប្រចាំ​ផ្លូវ​រដ្ឋ បាន​ពេញចិត្ត​ថ្លើម​យ៉ាង​ខ្លាំង ទៅ​លើ​បុរស​វ័យ​កណ្តាល​ដែល​ឆក់​បេះដូង នាង​បាន​។ ភាព​ស្រឡាញ់​កើត​ចេញពី​ការ​ចេះ​ឲ្យ​តម្លៃ​ស្ត្រី ការ​គោរព​ចាស់ទុំ អត់ធ្មត់​ទើប​ធ្វើ​ឲ្យ ទៀង មុំ​សុធា​វី ប្រគល់​បេះដូង​ជូន​។ បើ​តាម​ការ​ឲ្យ​ដឹង ទៀង មុំ​សុធា​វី មាន​ទីផ្សារ​ក្រៅប្រទេស​ណាស់ មួយ​ឆ្នាំ​ៗ​ទៅ​សម្តែង​ច្រើន​ប្រទេស​។

បើ​និយាយ​ពី​ប្រាក់​កាស​នាង​អាច​រកបាន ដោយ​សមត្ថភាព​។ ពិសេស​បើ​រឿង​ស្នេហា​វិញ​ក៏​មាន​កន្លង់​តាម​ស្នេហ៍ ច្រើន​តែ​នាង​សម្រេច​រើស​យក​បុរស​ម្នាក់​ដែល​ទុកចិត្ត ដោយពេល​នេះ​សម​តាម​បំណង​មែន​។ បើ​តាម​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ពី​កញ្ញា ទៀង មុំ​សុធា​វី បាន​ឲ្យ​ដឹង​ថា អនាគត​ស្វាមី​នាង​រស់នៅ​ប្រទេស​បារាំង​យូរ​ឆ្នាំ​មក​ហើយ​។ ព្រោះ​មាន​និស្ស័យ ទើ​យើង​បាន​ជួប​គ្នា​ជា​គូគាប់ ក្រោម​ការ​ដឹង​ឮ​ពី​ចាស់ទុំ​សងខាង​។ តារា​ញញឹម​ស្រស់​រូប​នេះ​បន្លឺ​ទៀត​ថា នាង​បាន​ស​ម្រ​ច​ចិត្ត​ចូល​រោងការ​ជា​ផ្លូវការ នា​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

ស្វាមី​នាង​ឈ្មោះ ជួន សុ​ខាន់​ណា​រឹទ្ធ គាត់​កើត​នៅ​ខ្មែរ​គាត់​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​បារាំង​ដែល​មាន​សាខា​នៅ​បរទេស តែ​សុំ​លាក់​ឈ្មោះ​សិន ចាំ​ដល់​ថ្ងៃ​ការ​ទើប​បញ្ចេញ​។ ក្រោយ​ពេល​រៀប​ការ​នាង​បន្ត ឬ​នៅ​ប្រឡូក​សិល្បៈ មិន​ទាន់​ច្បាស់ តែ​ត្រូវ​ឡើង​ចុះ​ស្រុក​យើង​ឲ្យ​បាន​ញឹកញាប់ និង​មាន​ពេល​បង្ហាញ​វត្តមាន​លើ​វេទិកា សិល្បៈ​ដើម្បី​កុំ​ឲ្យ​អ្នកគាំទ្រ​ភ្លេចមុខ​៕

https://s5.kh1.co/__image/w=650,h=379,q=100/26/262c467fdf6d5fcbbc8246e2849453da05ca47cf.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d5/d53fa0819594aa4bb15eea529255424469814d4b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/77/77008bbc94b16aedb9239fd191e14e1a91e9508a.jpg

ប្រភពកោះសន្តិភាព

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T