អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច!

//s5.kh1.co/79/791a63e0086c7ff267a58f99e4f4f16beb81b64a.jpg
នារី

 ១៨-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ម៉ាក់​ៗ​សម័យ​ឥឡូវ​ក្រោយ​សម្រាល​កូន​រួច​ពិតជា​ចង់​បាន​ក្បាល​ពោះ​រាបស្មើ​ដូច​កាលពី​មុន​ខ្លាំង​ណាស់ ប៉ុន្តែ​មាន​ឧបសគ្គ​ជាច្រើន​រារាំង​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​នោះ។ ក្នុង​នោះ​មាន​ដូចជា​ត្រូវ​ញ៉ាំ​ច្រើន គ្មាន​ពេល​ហាត់ប្រាណ និងរឿង​មួយ​ចំនួន​ទៀត។ បច្ចេកទេស​កាន់តែ​ទំនើប​អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ត្រលប់​មក​មាន​ចង្កេះ​សិចស៊ី​ឡើងវិញ ដោយ​ការ​ប្រើ​ខោ​ហ្គេន។ នេះ​បើ​តាម​សម្ដីកញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់​នៅ​ផ្សារ​ធំ​ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា​បាន​បន្ត​ទៀត​ថា ខោ​ហ្គេន​រឹត​ពោះ​នេះ​នាង​លក់​ដាច់​ខ្លាំង បូក​រួម​នឹង​បងស្រី​ខ្លួន​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព​ទៀត​នោះ ទើប​ធ្វើ​ការ​ណែនាំ​ដល់​អតិថិជន និង​ទទួល​បាន​លទ្ធផល​ល្អ​ពិត។ ចំពោះ​វិធី​ប្រើ​យុវតី​វ័យ ២២ ឆ្នាំ​ណែនាំឲ្យប្រើនៅដំណាក់កាល​ដំបូង​​ចាប់ពី ​សម្រាលកូន​រួច ១ សប្ដាហ៍​ ហើយម៉ាក់​ៗសម្រាលដោយ​វះ​អាច​ចាប់ពី ៤ សប្ដាហ៍ ​ដើម្បីឲ្យ​សះ​មុខ​របួស។ ការ​ប្រើ​ចាប់ពី​ពេល​ថ្មី​ៗ គឺ​ឆាប់​មាន​ប្រសិទ្ធភាព ហើយ​បើ​មាន​ប្រេង​អូលីវ ឬ​ប្រេង​ដូង​រឹត​មុន រឹតហ្គេន​ទៀត​នោះ ៣ ខែ​ក្រោយ​គ្មាន​ឃើញ​ក្បាលពោះ​អ្វី​ទាំងអស់។

មូលហេតុ​ដែល​ហ្គេន​អាច​ធ្វើឲ្យ​ក្បាលពោះ​ស្រក​ទៅ​វិញ ព្រោះ​ពេល​យក​មក​ពាក់​រឹប​លើ​ខ្លួន​សាច់​សម្បុក​ពោះ​ដែល​សេសសល់​ក្រោយ​សម្រាល​មិន​អាច​រយីករយាក ហើយ​ពេល​យើង​ញ៉ាំ​ឆ្អែត​ក៏​ពោះ​មិន​លាន​ចេញ ពោល​គឺ​នៅ​ស្មើ​ធេង​រហូត។ ដូចនេះ​ពេល​ស្លៀកពាក់​ក៏​ឃើញ​ចេញ​រាង​ស្អាត និង​ធ្វើឲ្យ​ស្រី​ៗ​យើង​មាន​ទំនុកចិត្ត​ឡើង​វិញ។

ជា​ជំហាន​ដំបូង​ត្រូវ​រឹត​ក្នុង​កម្រិត​ល្មម​សិន បន្ទាប់​ពី​រាងកាយ​ស៊ាំ​ជាមួយ​ហ្គេន​ហើយ ទើប​រឹត​ឲ្យ​រឹប​ខ្លួន​ខ្លាំង​ឡើង​ៗ​រហូត​ដល់ ៥-៦ ខែ​ទើប​ឈប់​ប្រើ​ក៏​បាន។ ក្នុង​ពេល​រឹត​បើ​មាន​អារម្មណ៍​ថាថប់​ដង្ហើម​អាច​បន្ធូរមួយ​កាំ ព្រោះ​វា​មាន​ដែក​ថ្ពក់​ដូច​អាវ​ក្នុង និង​ពាក់​ទាំង​យប់​ទាំង​ថ្ងៃ ដោះ​ចេញ​តែ​ពេល​ងូត​ទឹក​ប៉ុណ្ណោះ។

ទោះជា​ហ្គេន​រឹត​អាច​ជួយ​បាន តែ​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​រូប​នោះ សំណូមពរ​ឲ្យ​អតិថិជន​ញ៉ាំ​អាហារ​ដែល​គ្មាន​ជាតិខ្លាញ់ ហាត់ប្រាណ  និងបន្លែ ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​សិន ទើប​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T