ណែនខ្លាំងណាស់មួយជង្គង់នេះ!! វង្ស ណយ ចូលជង្គង់ពេញ សន្លប់របស់កីឡាករថៃក្នុងទឹកទី៣ (មានវីដេអូ)

//s5.kh1.co/42/428236710ceadead900976bc684fdcd3d7490bf2.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័នកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ កូននាកឆ្លងដែនខេត្តប៉ៃលិន វង្ស ណយ បានប្រកួតចាញ់កីឡាករឆ្លងដែនមកពីប្រទេសថៃ ភិតដាំ ដោយត្រូវកីឡាករថៃវាយឲ្យសន្លប់នៅក្នុងទឹកទី៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករថៃ ភិតដាំ ឈ្នះការប្រកួត
កីឡាករថៃ ភិតដាំ ឈ្នះការប្រកួត

ក្នុងទឹកទី១ និងទឹកទី២ វង្ស ណយ បានព្យាយាមប្រើដៃ និងកែងដែលជាអាវុធមុតស្រួចរបស់ខ្លួន ខណៈកីឡាករថៃ បានប្រើយុទ្ធសាស្រ្តទាត់កាត់ និងចាប់ឱបវាយជង្គង់។ ការប្រកួតចូលដល់ទឹកទី៣ វង្ស ណយ នៅតែបន្តសម្រុក ប៉ុន្តែយ៉ាងណានៅខាងចុងទឹកបានភ្លាត់ស្នៀតចូលមួយជង្គង់ពេញណែនរបស់កីឡាករថៃត្រង់ពោះទឹក ធ្វើឲ្យដួលនិងត្រូវលោកអាជ្ញាកណ្ដាលរាប់ដល់១០ក្រោកមិនរួច៕

ចង់ឃើញថា ជង្គង់របស់កីឡាករថៃផ្ដួល វង្ស ណយ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T