បុរសម្នាក់សុំមិត្តស្រីរៀបការ ខណៈពេលកំពុងជិះបន្ទះក្ដារលើរលក បណ្ដាលឲ្យជ្រុះចិញ្ចៀនចូលទៅក្នុងសមុទ្រ (មានវីដេអូ)

//s4.kh1.co/93/937c259b47a8bc29b4ef41f5e30c46a875cf1d61.jpg
សង្គម

 ១៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ថ្មីៗនេះ បុរសម្នាក់នៅឯសហរដ្ឋអាមេរិក បានសុំមិត្តស្រីរៀបការ ខណៈពេល​កំពុង​ជិះបន្ទះក្ដារលើ​រលក​ បណ្ដាលឲ្យជ្រុះចិញ្ចៀនចូលទៅក្នុងសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Christopher Garth បាននាំមិត្តស្រីរបស់ខ្លួនដែលមានឈ្មោះថា Lauren Oiye ធ្វើដំណើរកម្សាន្តទៅកាន់កោះហាវ៉ៃ។ ឆ្លៀតឱកាសដើម្បីធ្វើឲ្យរ៉ូមែនទិក លោក Christopher បានសុំមិត្តស្រីរៀបការ ខណៈពេលពួកគេទាំងពីរ​កំពុង​ជិះបន្ទះក្ដារលើ​រលក​សមុទ្រ។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា លោក Christopher បានលុតជង្គង់លើបន្ទះក្ដារ ជាមួយនឹងប្រអប់ចិញ្ចៀនមួយវង់ទៅកាន់មិត្តស្រី។ ឃើញដូច្នេះ នាង Lauren ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ជិះបន្ទះក្ដារខិតចូលទៅក្បែរលោក Christopher ដើម្បីបំពាក់ចិញ្ចៀន។

ប្រភពបានបន្ដថា ពេលនោះ នាង Lauren បានយល់ព្រមរៀបការ ប៉ុន្ដែ ចិញ្ចៀនមួយវង់នោះបានជ្រុះចូលទៅក្នុងសមុទ្របាត់ទៅហើយ។ បើទោះបីជាយ៉ាងណាក្ដី លោក Christopher បានត្រៀមចិញ្ចៀនមួយវង់ទៀតនៅឯឆ្នេរ Queen Beach ជាកន្លែងដែលពួកគេទាំងពីរបានជួបគ្នាកាលពី២ឆ្នាំមុន។

នាង Lauren បាននិយាយថា៖

«ពេលដែលឃើញគាត់លុតជង្គង់ ដោយកាន់ប្រអប់ចិញ្ចៀន គឺខ្ញុំគិតថាគាត់កំពុងលេងសើច។ ជាការពិតណាស់ ខ្ញុំនឹងចំណាយពេលវេលាក្នុងជីវិតរបស់ខ្ញុំជាមួយគាត់ ដែលជាមនុស្សប្រុសម្នាក់ខ្ញុំស្រលាញ់បំផុត។»

យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវរបស់ពួកគេទាំងពីរមានភាពល្បីល្បាយនៅលើបណ្ដាញអ៊ិនធើណែតរួចមក បានធ្វើឲ្យមហាជនផ្ទុះសំណើច និងអបអរទៅដល់ពួកគេផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ពួកគេទាំងពីរនាក់
ពួកគេទាំងពីរនាក់
ពួកគេទាំងពីរនាក់
ពួកគេទាំងពីរនាក់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T