មិនគួរឲ្យជឿ!! ជើងខ្លាំងថៃ យ៉តសែនក្លៃ សន្លប់លើកដំបូងក្នុងរយៈពេល១៤ឆ្នាំ ក្រោមថ្វីដៃកីឡាកររុស្ស៊ី នៅសង្វៀន ONE (មានវីដេអូ)

//s5.kh1.co/13/13151c28d912962e88612ae87654e113c922ffc7.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ចិន៖ អ្នកប្រដាល់ជើងខ្លាំងថៃ យ៉តសែនក្លៃ បានប្រកួតចាញ់ដោយសន្លប់នៅក្នុងទឹកទី២ ក្រោមកណ្ដាប់ដៃរបស់អ្នកប្រដាល់រុស្ស៊ី Jamal Yusupov នៅក្នុងកម្មវិធី Age of Dragon របស់ស្ថាប័ន ONE Championship នៅទីក្រុងប៉េកាំង ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jamal Yusupov អបអរជ័យជម្នះ
កីឡាករ Jamal Yusupov អបអរជ័យជម្នះ

គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម យ៉តសែនក្លៃ បានវាយឲ្យ Yusupov បែកនៅលើចឹញ្ចើមខាងស្ដាំ ប៉ុន្តែចូល់ទឹកទី២ កីឡាកររុស្ស៊ី Yusupov បានប្រើកណ្ដាប់ដៃរបស់ខ្លួនវាយចេញខ្លាំងៗ ធ្វើឲ្យយ៉តសែនក្លៃត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តវាយដោយប្រើកណ្ដាប់ដៃធ្វើឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតតែម្ដង។

ការប្រកួតរវាង យ៉តសែនក្លៃ និង Jamal
ការប្រកួតរវាង យ៉តសែនក្លៃ និង Jamal
ការប្រកួតរវាង យ៉តសែនក្លៃ និង Jamal
ការប្រកួតរវាង យ៉តសែនក្លៃ និង Jamal

គួរឲ្យដឹងដែរថា យ៉តសែនក្លៃ ធ្លាប់ចាញ់សន្លប់ចុងក្រោយបង្អស់ទៅលើកីឡាករថៃ អូរ៉ូណូ កាលពី១៤ឆ្នាំមុន ដោយតាំងពីពេលនោះមកគេមិនធ្លាប់ចាញ់ដោយសារសន្លប់នោះទេ៕

ចង់ឃើញថាកណ្ដាប់ដៃរបស់កីឡាកររុស្ស៊ី ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T