ស្ទើរ​តែ​រាល់ថ្ងៃ​មិនដែល​​ខាន​… រហូត​ប្រពន្ធ​​ទ្រាំ​លែង​​បាន ​នាំ​កូន​រត់​មក​ប្តឹង​សមត្ថ​កិច្ច

//s5.kh1.co/7b/7bd257b07a6b3e403d40394afb0a5dd231b83971.jpg
សង្គម

 ១៧-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្នេហា​ក្លាយជា​ហិង្សា​កើត​មាន​ស្ទើរតែ​រាល់ថ្ងៃ ដោយសារ​តែ​សុរា​ផឹក​កាលណា ខ្លា​ចិត្ត​ពេល​នោះ រហូត​ដល់​ប្រពន្ធ​ទ្រាំ​លែង​បាន ឌុ​ប​កូន​២​នាក់ រត់​ទៅ​ប្តឹង​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​សម្តី​ភាគី​ខាង​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ គ្រា​ដែល​ខ្លួន​មេម៉ាយ ខាង​ប្តី​ពោះម៉ាយ​កូន​២​នាក់ ហើយ​ក្នុង​ដំណើរ​ជីវិត​គ្រួសារ ស្នេហា​នឹក​ថា ផ្អែម​មិន​ចាញ់​គេ​នៅ​ក្មេង​នោះ​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ​… ពុទ្ធោ​អើយ​!!! រងកម្ម​ដោយសារ​ប្តី​ផឹក ថ្ងៃ​ណា​ក៏​ផឹក​មិន​លួស​ថ្ងៃ តិច​ណាស់​ដែល​អត់​ផឹក ហើយ​កាលណា​បើ​សុរា​ចូលខ្លួន​ហើយ ប្តូរ​អស់​និស្ស័យ​ចិត្ត ចាត់​ទុក​ប្រពន្ធ​ដូច​សត្វ​ធាតុ កែង​ឆេះ ជង្គង់​ហោះ ទក់​សាច់​។

ប្រភព​ដដែល​បន្ត​ថា អូស​បន្លាយពេល​៨​ឆ្នាំ រហូត​មានកូន​២​នាក់ លុះ​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ ដោយ​ប្រពន្ធ​ទ្រាំ​លែង​បាន​ទៀត​ហើយ ក៏​ឌុ​ប​នាំ​កូនរ​ត់ទៅ​ប្តឹង​ប៉ូលិស ក្នុង​គោល​ជំហរ​មួយ​ឱ្យ​ប្តី​កិច្ចសន្យា​បញ្ឈប់​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ បើ​ពុំនោះ​ទេ មាន​តែ​ចែកផ្លូវ​គ្នា​ដើរ​ប៉ុណ្ណោះ ទោះបីជា​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​២​ដង ក៏​សុខចិត្ត​ដែរ ប្រសើរ​ជាង​រស់នៅ​ក្រំ​គ្រា​ចិត្ត ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្តី​ក៏​បាន​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​ដោយ​ស្ថានភាព​ស្រវឹង ថែម​ទាំង​មាន​ក្លិន​ស្រា​ជះ​ហួង និង​បញ្ចេញ​កាយវិការ​មិន​គប្បី ព្រមទាំង​សម្តី​អស់ទាស់​ទៀត​ផង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://s4.kh1.co/__image/w=650,h=379,q=100/6c/6cb5c471e1f5ab81014abe13a9ee78e1a2c9bdc2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/76/76df3a00a9e3d49100c0e8d141477d04683ae6b6.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T