ឯកសារទាក់ទងនឹងការហោះទៅជិតព្រះអាទិត្យជាលើកដំបូងត្រូវបានបញ្ចេញ

//s4.kh1.co/98/98cc1ad4916f7ba023cd17fa224085fc012581bf.jpg
បច្ចេកវិទ្យា

 ១៧-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

អវកាស៖ អស់រយៈពេល១៥ខែមកហើយដែលយាន Parker Solar Probe​ បានបំពេញបេសកកម្មក្នុងការហោះទៅជិតព្រះអាទិត្យដើម្បីទៅប្រមូលទិន្នន័យ។ ចាប់តាំងពីហោះចូលទីអវកាសនៅថ្ងៃទី១២ខែសីហា​ឆ្នាំ២០១៨មក យាននេះបានហោះក្រឡឹងជុំវិញព្រះអាទិត្យបានចំនួន៣ដង ហើយទិន្នន័យ២លើកដំបូងនឹងនឹងត្រូវបង្ហោះលើប្រព័ន្ធអនឡាញ ដើម្បីឲ្យសាធារណជនធ្វើការសិក្សានិងវិភាគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិន្នន័យ២លើកដំបូងរួមមានឯកសារដើមនិងរូបភាពក្រាហ្វិកកែច្នៃបានដាក់បង្ហាញកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ទិន្នន័យដែលប្រមូលបានដោយយាន probe គឺចាប់ពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨រហូតដល់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨​ និងមួយទៀតចាប់ពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩រហូតដល់ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩។​ ទិន្នន័យដែលប្រមូលបានគឺបូកបញ្ចូលទាំងនៅជិតព្រះអាទិត្យនិងនៅឆ្ងាយពីព្រះអាទិត្យ។​ វាពិតជាប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលកាលពីមុនមិនមានយានណាអាចហោះទៅកៀកព្រះអាទិត្យដូចជាយាន​ Parker Solar Probe​​ នេះទេ។ យាន Probe នេះត្រូវបានមនុស្សបង្កើតឡើងដើម្បីកត់ត្រាទិន្នន័យនៅក្បែរព្រះអាទិត្យ ហើយក៏ជាយានដែលហោះលឿនជាងគេបំផុតដែរ។

រូបភាពយាន Parker Solar Probe កំឡុងពេលធ្វើបេសកកម្ម
រូបភាពយាន Parker Solar Probe កំឡុងពេលធ្វើបេសកកម្ម

យាននេះត្រូវបានគេធ្វើយ៉ាងពិសេសដើម្បីសិក្សាស្រទាប់ខាងក្រៅព្រះអាទិត្យគឺ​ Corona និងតំបន់ជុំវិញព្រះអាទិត្យ។​ ទិន្នន័យទាំងអស់នេះពិតជាសំខាន់ដល់ក្រុមអ្នកវិទ្យាសាស្ត្រដើម្បីសិក្សាឲ្យកាន់តែលំអិតពីដំណើរការរបស់ព្រះអាទិត្យនិងដើម្បីពង្រឹងសមត្ថភាពក្នុងការបង្ការគ្រោះមហន្តរាយផ្សេងៗដែលអាចបង្កឡើងដោយព្យុះព្រះអាទិត្យ។  កំឡុងពេលហោះទៅកៀកព្រះអាទិត្យពីរលើកដំបូង យាននេះស្ថិតនៅចម្ងាយពីព្រះអាទិត្យ២៤,៨លានគីឡូម៉ែត្រ។ បើគិតមកត្រឹមពេលនេះគឺវាហោះបាន៣ជុំហើយ​ នៅខ្វះ២១ជុំទៀតដែលត្រូវសម្រេច។ ការហោះទៅជិតព្រះអាទិត្យជាលើកទី៤ត្រូវបានគេប៉ាន់ស្មានថានៅថ្ងៃទី២៩ខែមករាឆ្នាំ២០២០ជាមួយនឹងចម្ងាយជិតជាងមុន១៩,៤លានគីឡូម៉ែត្រនិងល្បឿន១០៩គីឡូម៉ែត្រក្នុងមួយវិនាទី។ ចុងក្រោយក្នុងឆ្នាំ២០២៥ យាន Parker Solar Probe​​ ត្រូវហោះទៅជិតព្រះអាទិត្យក្នុងចម្ងាយ៦,៤លានគីឡូម៉ែត្រដែលជាចម្ងាយគ្រោះថ្នាក់ជាទីបំផុត។ យាននេះនៅតែប្រមូលទិន្នន័យពីព្រះអាទិត្យរហូតដល់វាត្រូវបានដុតកម្ទេច៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T