ឡូយកប់!! ធន់ ចាក់តាក់ ផ្ដួលជើងខ្លាំងថៃ ឈ្នះម៉ូតូនិងពាន ឡើងទៅដណ្ដើមខ្សែក្រវ៉ាត់ និងលុយ ៦,០០០ដុល្លារ (មានវីដេអូ)

//s5.kh1.co/78/783ec05be7a78ade476e9083dc7f0875d2a4b78b.jpg
កីទ្បា

 ១៧-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ អ្នកលេងក្បាច់គុនមកពីក្លិបក្រសួងការពារជាតិ ធន់ ចាន់តាក់ បានប្រកួតឈ្នះជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ ភេតណងប៊ី ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រក្រុមទី១ ដោយទទួលលុយ ២លានរៀន និងម៉ូតូ Zoomer-X មួយគ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ

ការប្រកួតពេញ៥ទឹកទាំងកម្ពុជា និងថៃបានសម្រុកគ្នាខ្លាំងតាមរយៈការទាត់ កែង និងដោះដូរគ្នាទៅវិញទៅមកដែលបានធ្វើឲ្យការប្រកួតជក់ចិត្តខ្លាំងមែនទែន ក្នុងតំណែងជាបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ។ អ្វីដែលគួរឲ្យតកត់សម្គាល់ក្នុងការប្រកួតនោះគឺនៅដើមទឹកទី១ កូនសិស្សរបស់លោកគ្រូ ធន់ សុភា បានប្រើកណ្ដាប់ដៃរបស់ខ្លួនវាយចេញជាច្រើនដៃធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃ។

ជាលទ្ធផលបញ្ចប់ការប្រកួតពេញ៥ទឹក អ្នកប្រដាល់មកពីខេត្តកំពង់ឆ្នាំង ធន់ ចាន់តាក់ បានប្រកួតឈ្នះ អ្នកប្រដាល់ថៃ ភេតណងប៊ី ដោយពិន្ទុឯកច្ឆ័ន។

ធន់ ចាន់តាក់ និងលោកគ្រូ ធន់ សុភា (រូបភាព: Sitho Nathan)
ធន់ ចាន់តាក់ និងលោកគ្រូ ធន់ សុភា (រូបភាព: Sitho Nathan)

ក្រោយឈ្នះវគ្គផ្ដាច់ព្រ័ត្រក្រុមទី១នេះ ធន់ ចាន់តាក់ បានកក់កៅអីទៅដណ្ដើមខ្សែក្រវ៉ាត់ និងលុយ ៦,០០០ដុល្លារ ដោយរង់ចាំបេក្ខភាពមួយរូបទៀតដែលជាជើងឯកក្រុមទី២៕

ចង់ឃើញថា ធន់ ចាន់តាក់ ផ្ដួលថៃឲ្យកក្រើកសង្វៀនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ៖ SportZone

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T