អ្នកដឹកជញ្ជូនអាហារម្នាក់ ដាល់សន្ដិសុខពីរនាក់ចំកណ្ដាលមុខ ព្រោះតែមិនចង់យឺតពេលក្នុងការដឹកជញ្ជូន (មានវីដេអូ)

//s4.kh1.co/9e/9ef7b8fb2c438a548e4ace1969f2f12f469a591a.jpg
សង្គម

 ១៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ បុរសម្នាក់ដែលជាអ្នកដឹកជញ្ជូនអាហារនៅឯប្រទេសចិន បានដាល់សន្ដិសុខពីរនាក់ចំកណ្ដាលមុខ ព្រោះតែមិនចង់យឺតពេលក្នុងការដឹកជញ្ជូនទៅឲ្យអតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា អ្នកដឹកជញ្ជូនអាហារទាំងអស់នៅក្នុងប្រទេសចិន ត្រូវតែបំពេញឈ្មោះជាមុនសិន ទើបអាចអនុញ្ញាតឲ្យចូលក្នុងតំបន់លំនៅដ្ឋានរបស់អតិថិជនបាន។ សម្រាប់យានជំនិះត្រូវបានហាមឃាត់មិនឲ្យជិះចូលផងដែរ។ នៅក្នុងថ្ងៃកើតហេតុ អ្នកដឹកជញ្ជូនអាហាររូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) ត្រូវបានសន្ដិសុខស្នើសុំឲ្យបំពេញឈ្មោះ និងធ្វើដំណើរដោយថ្មើរជើងក្នុងការយកអាហារទៅឲ្យអតិថិជន។

បើទោះបីជាយ៉ាងណាក្ដី អ្នកដឹកជញ្ជូននោះបានបដិសេធ មិនព្រមចុះពីលើម៉ូតូ ព្រោះគាត់មានពេលត្រឹមតែ២នាទីទៀតប៉ុណ្ណោះក្នុងការដឹកជញ្ជូន។ សន្ដិសុខបានព្យាយាមហាមឃាត់ ស្រាប់តែអ្នកដឹកជញ្ជូនផ្ទុះកំហឹង បានដាល់សន្ដិសុខនោះចំកណ្ដាលមុខ បណ្ដាលឲ្យដួលសន្លប់ទៅលើដីភ្លាមៗ។

ប្រភពបានបន្ដថា បន្ទាប់ពីប្រគល់អាហារទៅឲ្យអតិថិជនរួចមក អ្នកដឹកជញ្ជូនបម្រុងនឹងចាកចេញ ស្រាប់តែមានសន្ដិសុខម្នាក់ទៀតបានមកដល់ដោយព្យាយាមចាប់ឃាត់ខ្លួន។ អ្នកដឹកជញ្ជូនបានចុះពីលើម៉ូតូ រួចស្ទុះទៅវាយ និងដាល់សន្ដិសុខចំផ្ទៃមុខជាច្រើនដៃ បណ្ដាលឲ្យសន្ដិសុខដួលទៅលើដី។

យ៉ាងណាមិញ ប៉ូលិសបានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ចាប់ខ្លួនអ្នកដឹកជញ្ជូន ក្រោយពីទទួលបានការរាយការណ៍ពីអ្នកដែលរស់នៅក្នុងតំបន់នោះ។ អ្នកដឹកជញ្ជូនត្រូវបានចោទប្រកាន់ពីបទបង្ករបួសដោយចេតនា ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត។ សន្តិសុខទី១ទទួលរងការបាក់ឆ្អឹងថ្គាម ចំណែកសន្ដិសុខទី២រងការបាក់ឆ្អឹងត្រង់មេដៃខាងស្តាំ និងកំំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T