នេះបានហៅ តារាហ្វេសសិនពិតៗ! ម៉ូតខ្លះ សឹងគិតមិនដល់ តែបូព្រឹក្ស អាចធ្វើបាន

//s5.kh1.co/8b/8b21a002b9efd946a19cb258fbd28eabad89e39b.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ ទេព បូព្រឹក្ស បានស្គាល់រសជាតិជីវិតអ្នកសិល្បៈ សឹង១០ឆ្នាំជាងមកហើយ ដោយរូបនាង ជួបនឹងរឿងជាច្រើន ឧបសគ្គរាប់មិនអស់ តែរូបនាង នៅតែខ្លាំង និងឈរបានមកទល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញថា ក្នុងឆ្នាំ២០១៩ ប្រជាប្រិយភាពរបស់នាង កាន់តែឡើងកូដស្រឺតៗ ដែលបណ្តាកម្មវិធី ឆាកធំៗ តែងទាក់ទងនាង ឲ្យឡើងច្រៀង ជាញឹកញាប់ សឹងគ្មានពេលសម្រាក។ ជាពិសេស កាលពីឱកាសព្រះរាជពិធីបុណ្យអុំទូក ទេព បូព្រឹក្ស ក៏រវល់ខ្លាំង មិនចាញ់តារាផ្សេងៗ ប៉ុន្មានដែរ តែយ៉ាងណា នាងនៅតែធ្វើបានល្អឥតខ្ចោះ នៅក្នុងឱកាសដ៏អស្ចារ្យនេះ។

អ្វីដែលគេចាប់អារម្មណ៍ជាងនេះទៅទៀត តារាស្រីរូបនេះ មិនត្រឹមតែ ទទួលបាននូវប្រជាប្រិយភាពប៉ុណ្ណោះទេ សូម្បីតែការតែងខ្លួនរបស់នាង ក៏ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្អើល សឹងតែគ្រប់ពេល ព្រោះថា រាល់នាងឡើងឆាកម្តងៗ ម៉ូតសម្លៀកបំពាក់ ម៉ូតសក់របស់នាង មិនដែលឲ្យជាន់គ្នាម្តងណាឡើយ ជាមួយនឹងការច្នៃប្រឌិតខ្ពស់។

ជាក់ស្តែង ម៉ូតខ្លះ ទោះបីជាពិបាកមើលបន្តិចក៏ដោយ តែរយៈពេលធ្វើឡើង ទេព បូព្រឹក្ស ត្រូវប្រើពេលរយៈពេលយូរ សម្រិតសម្រាំងទម្រាំតែបាន មិនមែនជារឿងងាយស្រួលនោះទេ។ ដូច្នេះអាចនិយាយបានថា ជាការលំបាកមួយ តែនាង នៅតែព្យាយាមធ្វើ ដើម្បីបម្រើអារម្មណ៍ហ្វេនៗរបស់នាង ជាមួយនឹងចំណីចក្ខុប្លែកភ្នែក៕

តោះមើល ម៉ូតសម្លៀកបំពាក់ ជាមួយនឹងការច្នៃប្រឌិតខ្ពស់របស់នាង កន្លងមក ជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
 ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T