ស្រី​០៤​នាក់ ប្រុស​០៦​នាក់​ ​នាំគ្នាសំងំផ្អើល​បន្ទប់​ផ្ទះសំណាក់!

//s5.kh1.co/1f/1f0dd4a7440b0d137b8d3fd737cfa08d71835c4c.jpg
សង្គម

 ១៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តកណ្តាល​ ៖ ជន​ស​ង្ស័យមាន​ប្រុសមាន​ស្រីចំនួន​១០​នាក់បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលដំណាក់​អំពិលធ្វើការ​បង្ក្រាប​បាន​នៅ​ក្នុងផ្ទះ​សំណាក់​៨៨ កំពុង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលា​ម៉ោង​០៥និង​៣០​នាទីល្ងាច នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះសំណាក់​៨៨ ស្ថិត​នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/ca/ca2ce208833efc747ba386b8d587f67f0ea2623f.jpg

លោក​វរ​សេនី​យ៍ មាន សំណាង អ​ធិ​រ​នគរបាល​ស្រុក​អង្គស្នួល​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើកម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀនបាន​ទទួលព័ត៌មាន​ពី​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ថា​មានមុខ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​លេខ​២៨ លេខ​២៤ និង​លេខ​២៥ ។

ភ្លាម​នោះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដំណាក់​អំពិល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុឃើញ​ជនសង្ស័យ​០២​នាក់​នៅ​ក្នុង​បន្ទប់​លេខ​២៨ និង​មានថ្នាំ​ញៀន និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន ចំណែក​នៅ​ក្នុង​បន្ទប់​លេខ​២៤​មាន​ជន​ស​ង្ស័យ​០៤​នាក់ ស្រី​០២នាក់ ឃើញ​មាន​ឧ​បករ​ណ៏​ប្រើប្រាស់​ថ្នាំ​ញៀន រីឯ​នៅ​ក្នុង​បន្ទប់​លេខ​២៥​មាន​ជនសង្ស័យ​០៤​នាក់​ ជនសង្ស័យសរុបទាំងអស់១០នាក់មានស្រី០៤នាក់ ។

https://s5.kh1.co/__image/w=650,h=379,q=100/5c/5c468b49826d57fb24de7c2268c5719467892e47.jpg

តាម​ចម្លើយ​សារភាព​របស់​ជន​ស​ង្ស​យ័​ឈ្មោះ ទូច សុភា ហៅ​ញ៉ា​ញ់ បាន​ឆ្លើយ​ថា ​ខ្លួន​បាន​ទៅ​ទិញថ្នាំ​ញៀន​ពី​ឈ្មោះ ពេញ សុធា​រ៉ា ហៅ​វិ​រះ នៅ​បន្ទប់​លេខ​២៨ តែ​ត្រូវ​សមត្ថកិច្ច​ទៅ​ដល់​ឃាត់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាងត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿងចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

https://s5.kh1.co/__image/w=650,h=379,q=100/4b/4b8ccb9b6f30d4e331662e87309faed490f084c5.jpg
https://s4.kh1.co/__image/w=650,h=379,q=100/98/980b5c214e9430f903024616ec38f6d775e8055d.jpg
https://s4.kh1.co/__image/w=650,h=379,q=100/95/955a3d9aebfc371cf428ea76568ee70de77d7c4d.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1c/1c82c82f39cc8583bddb8c7c61f93a1fee24a337.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T