ឥណ្ឌាគ្រោងធ្វើបេសកម្មចុះចតលើភពព្រះចន្ទនៅខែវិច្ឆិកា ឆ្នាំ២០២០

//s5.kh1.co/af/af8db15fff199d98a6555f488c29902d2be751b1.png
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ប្រភពពីអង្គការស្រាវជ្រាវអវកាស ISRO បានថ្លៃងកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការដេញថ្លៃមិនបានជោគជ័យកាលពី២ខែមុន ​ឥណ្ឌាអាចនឹងមានបេសកម្មចុះចតនៅលើភពព្រះច័ន្ទនៅចុងឆ្នាំក្រោយ ប្រហែលជានៅខែវិច្ឆិកា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការស្រាវជ្រាវអវកាសឥណ្ឌា បានបង្កើតគណៈកម្មាធិការជាន់ខ្ពស់មួយ ដែលដឹកនាំដោយលោក S Somanath នៃមជ្ឈមណ្ឌលអវកាស Vikram Sarabhai មានមូលដ្ឋាននៅ Thuvuvananthapuram ដែលជាមជ្ឈមណ្ឌលនាំមុខទទួលខុសត្រូវរាល់ការបើកដំណើរការកម្មវិធីយានអាវកាសរបស់ ISRO នឹងរៀបចំរបាយការណ៍ស្តីពីការស្នើសុំធ្វើបេសកម្ម Chandrayaan-3។

មន្ត្រីជាន់ខ្ពស់មកពីអង្គការស្រាវជ្រាវអវកាស ISRO បានប្រាប់ភ្នាក់ងារសារពត៌មាន PTI របស់ឥណ្ឌាថា "របាយការណ៍របស់គណៈកម្មាធិការ គឺស្ថិតនៅក្នុងការរង់ចាំ ដោយគណៈកម្មាធិការត្រូវផ្តល់គោលការណ៍ណែនាំក្នុងរៀបចំបេសកកម្មនេះមុនដំណាច់ឆ្នាំក្រោយ" ។ ​វាអាចនឹងជាឪកាសល្អដើម្បីដំណើរការនៅខែវិច្ឆិកា ទីភ្នាក់ងារអវកាសដែលមានទីស្នាក់ការកណ្តាលនៅ Bengaluru បានឲ្យដឹងថា“ ប្រតិបត្តិការរ៉ុកកែត​ អ្នកចុះចតនិងប្រតិបត្តិការចុះចតនឹងត្រូវបានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតនៅពេលនេះ ហើយរាល់កង្វះខាតផ្សេងនឹងត្រូវបានកែតម្រូវ ” ។

កាលថ្ងៃទី ៧ ខែកញ្ញា អង្គការស្រាវជ្រាវអវកាស ​ISRO បានធ្វើបេសកម្មចុះចតនៅភពព្រះចន្ទ ប៉ុន្តែត្រូវបាត់បង់ទំនាក់ទំនងជាមួយអ្នកចុះចត។ គណៈកម្មាធិការថ្នាក់ជាតិដែលមានអ្នកសិក្សានិងអ្នកជំនាញនៃអង្គការស្រាវជ្រាវអវកាស ISRO ដឹកនាំដោយលោក V Narayanan នាយកមជ្ឈមណ្ឌល​ស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាស បានធ្វើការវិភាគរកមូលហេតុនៃការបាត់បង់ទំនាក់ទំនងជា​មួយអ្នកចុះចត។

​បេសកម្ម​នេះ​មានការចូលរួមពីសមាជិកមកមជ្ឈមណ្ឌលអវកាស VSSC និងមជ្ឈមណ្ឌលផ្កាយរណប U R Rao ។ មន្ត្រីម្នាក់របស់អង្គការស្រាវជ្រាវអវកាស ISRO បាននិយាយថា“ គណៈកម្មាធិការបានចង្អុលបង្ហាញនូវអ្វី​ដែលជាចំណុចខ្វះខាត ហើយពួកគេបានរៀបចំរបាយការណ៍ដោយការជឿជាក់នឹងបានបញ្ជូនវាទៅគណៈកម្មការអវកាស” ។ មន្ត្រីរូបនោះបានបន្តទៀតថា "វាត្រូវបានគេរំពឹងថា នឹងដាក់ជាសាធារណៈបន្ទាប់ពីមានការយល់ព្រមពីនាយករដ្ឋមន្រ្តីឥណ្ឌា ៕

គម្រោងបេសកម្មថ្មីរបស់ឥណ្ឌា
គម្រោងបេសកម្មថ្មីរបស់ឥណ្ឌា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T