ផ្ទះថ្មីតូចមួយដ៏ស្រស់ស្អាត ដែលលោកអ្នកអាចទិញក្នុងតម្លៃ ១,២០០ដុល្លារអាមេរិក ល្មមនឹងមនុស្សម្នាក់អាចស្នាក់នៅបាន។

ផ្ទះដ៏តូចមួយនេះ ធ្វើឡើងដោយជាងឈើម្នាក់ឈ្មោះ Derek Diedricksen ដែលគាត់ប្រើប្រាស់វាសំរាប់ជាការិយាល័យផ្ទាល់ខ្លួន និងសំរាប់ស្នាក់នៅកំសាន្ដ។ ផ្ទះមួយនេះគេបានឲ្យឈ្មោះថា Gypsy Junker ដែលមានផ្ទៃសរុបប្រហែលជា៣ម៉ែត្រការ៉េ កម្ពស់ ៣.៣ម៉ែត្រ ដែលសាងសង់កាលពី៣ឆ្នាំមុន វាសង់អំពីបន្ទះក្ដារ បង្ហួច និងចង្ក្រានដែលគេបោះចោល ហើយគ្រានប្រើប្រាស់នូវឥដ្ឋ និងស៊ីម៉ងឡើយ តែវាមានភាពជាប់ល្អ។ ផ្ទះមួយនេះមានអាយុ៣ឆ្នាំហើយ តែវានៅតែមានសភាពល្អដូចថ្មីដ៏ដែរ។ នៅក្នុងផ្ទះដ៏តូចនេះមានបង្អួចចំនួន៣ និងគ្រែដេកមួយ ផ្ទះទាំងមូលមានទម្ងន់ ៣៦២គីឡូក្រាម។ វាអាចបន្លាស់ទីបាន ព្រោះវាមានកង់នៅខាងក្រោមផ្ទះ។

កាលពីខួប១០ឆ្នាំរបស់គាត់ ឪពុករបស់គាត់បានឲ្យសៀវភៅដែលនិយាយអំពី ការសាងសង់ផ្ទះតូចៗ និពន្ធដោយលោក Lester Walker។ ដល់ពេលគាត់ធំដឹងក្ដី គាត់បានសង់នូវយ៉មួយពីក្រោយផ្ទះរបស់គាត់ ដើម្បីសំរាប់លេកកំព្យូទ័រហេ្គម ដែលមានកំពស់តែ ១.២ម៉ែត្រប៉ុណ្ណោះ ហើយដំបូលកញ្ចក់មើលធ្លុះ និងមានបង្អួចពីរ ចំណាយតិចជាង ១០០ដុល្លារប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះកូនផ្ទះដ៏តូចមួយនេះ? 













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]