ខ្សែបម្រើឆ្នើមរបស់ Arsenal រូបនេះ ត្រូវបានក្លិបធំៗពីរនៅអ៊ីតាលី Serie A ប្រជែងគ្នាចង់បាន

//s5.kh1.co/8a/8acecb8d83489ba6b887ddb5ea7558fd8c4d6001.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើរបស់ក្លិប Arsenal កីឡាករ Lucas Torreira កំពុងត្រូវបានក្លិបធំៗពីរនៅអ៊ីតាលី​ Serie A តាមចែចូវរួមមានក្លិប AC Milan និងក្លិប Napoli ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករដ៏សំខាន់១រូប ក្នុងក្រុមរបស់លោក Unai Emery ចាប់តាំងពីផ្ទេរពីក្លិប​ Sampdoria កាលពីឆ្នាំមុនមក ដោយរូបគេបង្ហាញខ្លួនបាន១៥ប្រកួត អោយក្រុមកាំភ្លើងធំ Arsenal ក្នុងរដូវកាលនេះ គិតរាល់គ្រប់កម្មវិធីទាំងអស់។

  កីឡាករ Lucas Torreira
  កីឡាករ Lucas Torreira

យោងតាមកាសែត Calciomercato បានអោយដឹងថាក្រុម AC Milan និង Napoli កំពុងប្រជែងគ្នាប្រមាញ់យកកីឡាកររូបនេះពីក្រុមកាំភ្លើងធំ Arsenal ។

យ៉ាងណាមិញ តាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បានអោយដឹងថា តម្លៃខ្លួនរបស់ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ​ បច្ចុប្បន្នមានតម្លៃប្រមាណ៥៥លានអឺរ៉ូ (ឬប្រហែល ៦០លានដុល្លារអាមេរិក)។

  កីឡាករ Lucas Torreira
  កីឡាករ Lucas Torreira

គួររម្លឹកផងដែរថា កីឡាករ Lucas Torreira បានចែកផ្លូវជាមួយនឹងក្រុម Sampdoria មកចូលរួមជាមួយនឹងក្រុមកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ២៨,៦លានអឺរ៉ូ (ឬប្រហែល ២៩,៦លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបអោយក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះ បានចំនួន៦៥ដង ស៊ុតបញ្ចូលទីបាន៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៥ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T