ឡូយមែន! ក្រុមហ៊ុន IBM នឹងចាប់ផ្តើមប្រព័ន្ធព្យាករណ៍អាកាសធាតុលឿនជាងមុនគ្របដណ្តប់លើពិភពលោក

//s5.kh1.co/a0/a0ea68ed7a73c981cbaa05cb97c38b85f855b885.png
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យា IBM បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាប់ផ្តើមប្រព័ន្ធព្យាករណ៍អាកាសធាតុថ្មីមួយ ដែលអាចព្យាករណ៍លក្ខខណ្ឌរហូតដល់១២ម៉ោងមុន និងគ្របដណ្ដប់លើផ្នែកខ្លះនៃពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តម្រូវការនៃការព្យាករណ៍អាកាសធាតុច្បាស់លាស់ និងលឿនជាងមុនបានកើនឡើងនៅពេលដែលមានលក្ខខណ្ឌកាន់តែធ្ងន់ធ្ងរ មូលហេតុគឺដោយសារតែការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធនេះត្រូវបានគេហៅថា GRAF របស់ក្រុមហ៊ុន IBM ដែលជាប្រព័ន្ធព្យាករណ៍កម្រិតខ្ពស់សម្រាប់ដំណោះស្រាយបរិយាកាសពិភពលោក ហើយវាដំណើរការដោយម៉ាស៊ីន Supercomputer ដែលអាចផ្តល់នូវការព្យាករណ៍បានលម្អិត និងគុណភាពខ្ពស់ជាងមុន។

​ប្រព័ន្ធព្យាករណ៍អាកាសធាតុថ្មីរបស់ក្រុមហ៊ុន IBM នឹងផ្តល់ទិន្នន័យគ្របដណ្តប់លើពិភពលោករួមមាន អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងតំបន់មួយចំនួនទៀត ដែលងាយនឹងរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ។

ប្រព័ន្ធព្យាករណ៍អាកាសធាតុពិភពលោកបច្ចុប្បន្នគ្របដណ្តប់បានតែ ១០-១៥ គីឡូម៉ែត្រការ៉េ និងត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់ ៦ ទៅ ១២ ម៉ោងម្តង។  ប្រព័ន្ធថ្មីរបស់ក្រុមហ៊ុន IBM អាចព្យាករណ៍ចុះដល់ ៣ គីឡូម៉ែត្រការ៉េ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ម៉ោង។

លោក Cameron Clayton ប្រធានក្រុមហ៊ុនអាកាសធាតុ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ IBM បានមានប្រសាសន៍ថា ការព្យាករណ៍កាន់តែប្រសើរឡើងអាចជាបដិវត្តសម្រាប់តំបន់មួយចំនួននៃពិភពលោកដូចជា សម្រាប់កសិករនៅជនបទប្រទេសឥណ្ឌា ឬ កេនយ៉ា។

លោកបានបន្ថែមទៀតថា ពីមុនមកយើងមិនដែលមានប្រព័ន្ធព្យាករណ៍អាកាសធាតុកម្រិតខ្ពស់ប្រើប្រាស់ទេ តែពេលនេះយើងអាចដឹងមុនពីគ្រោះធម្មជាតិមានព្យុះផ្គររន្ទះ ហើយជាពិសេសយើងអាចកំណត់ពេលវេលាក្នុងការដាំដុះ និងប្រមូលផលបានត្រឹមត្រូវ៕

Logo របស់ក្រុមហ៊ុន​ IBM
Logo របស់ក្រុមហ៊ុន​ IBM
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T