ទីតាំងផលិតគ្រឿងញៀនមួយ…ត្រូវបានបង្ក្រាប!

//s5.kh1.co/e5/e5fbc3923bf643e1c4f182d9ba697ee85cbb8298.jpg
សង្គម

 ១៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរ​បាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន កាលពី​រសៀល​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ចុះ​សហការ​​ក្នុងកិច្ច​ប្រតិបត្តិការបង្ក្រាបករណី​កែច្នៃ​ជួញដូរ​គ្រឿងញៀន​​មួយ នៅចំណុ​ច​ផ្ទះ​លេខ​៤Z ផ្លូវ​លេខ​១០៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ឧត្តម​សេនី​យ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រ​តិ​បត្តិ​ការ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហម គ​ន្ធី នាយក រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​ប្រើប្រាស់​កម្លាំង​កា​រិ​យា ល័យ​ទី​៦ ក្រោម​ការ​សម្របសម្រួល​ពី​លោក សឿ​ន មុនីរ​ត្ន័ ព្រះ​រា ជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​មាន ការ​ចូលរួម​ពី​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន ផង​ដែរ ។

https://s5.kh1.co/__image/w=650,h=379,q=100/4a/4acba1ec139672b62e622eb98d193473c5034dc3.jpg

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ដំណើរការ នៃ​កិច្ច​ការងារ​បង្ក្រាប​ករណី កែ​ឆ្នៃ ជួញដូរ នូវ​សារធាតុ​ញៀន​ខុសច្បាប់​នោះ លទ្ធផល​សមត្ត​កិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ KEK CHIN SENG ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន​-​ម៉ា​ឡេ​ស៊ី ហើយ​ក៏​មានការ​ចាប់​យក​វត្ថុ​តាង ៖១-សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​ត​មីន​(ICE)​ទម្ងន់​០,៨៨ ក្រាម ។ ២-សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់​២៩,៥៥ ក្រាម ។ ៣-សារធាតុ​ញៀន​ប្រភេទ​នី​មេតា​ហ្សា​ប៉ា​ម ទម្ងន់​៤៤.៩៩ ក្រាម ។ ៤-សារធាតុ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ទឹក និង​គោក ទម្ងន់​១០៩៩, ៨៧ ក្រាម ។ ៥-សម្ភារសំរាប់​កែ​ឆ្នៃ​មួយ​ចំនួន ។ សរុប​.​គ្រឿងញៀន​គ្រប់​ប្រភេទ​ទម្ងន់ ១១៧៥,២៩ ក្រាម ។

ម្សៅ​សម្រាប់​លាយ ទម្ងន់ ១១០៤៩,១២ ក្រាម ។ តាម​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ទីតាំង​លួចលាក់​កែច្នៃ​ផលិត​គ្រឿងញៀន​របស់​ជនជាតិ​ចិន​ ​ម៉ា​ឡេ​ស៊ី ខាងលើ​នេះ គឺ​មាន​ឧបករណ៍ សម្ភារៈ នឹង សារធាតុ​ផ្សំ​គ្រឿង​ញៀន​ត្រៀម​ទុកជា​ស្រេច​សម្រាប់​តម្រូវការ​អ្នក​កុម៉្មង់​ទិញ ដែល​អ្នកទិញ​ចង់បាន​ប៉ុន្មាន​គេ​(KEK CHIN SENG)​ផលិត​ឲ្យ​ប៉ុណ្ណឹង មិន​អាច​ផលិត​ទុក​ទេ ។ ទោះជា​យ៉ាងណា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញតាម​នីតិវិធី ៕

https://s5.kh1.co/__image/w=650,h=441,q=100/49/4929eb0d28ff7a4dc0dab27fb57006428150c0e9.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T