រួមប៉ុស្តិ៍ជាមួយគ្នារាប់ឆ្នាំ លើកទី១ហើយ James Ma បានចាប់ដៃ Mew Nittha សម្តែងរឿងជាមួយគ្នា!

//s5.kh1.co/d4/d4f95d3fec2c29ea4bc3ce3f0f0c202e93030e45.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ នាពេលថ្មីៗនេះ ព័ត៌មានកម្សាន្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ បានធ្វើការបង្ហោះរូបថតគូរបស់តារាសម្តែងប្រុសស្រី២នាក់ ដែលនឹងត្រៀមថតខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ ចំណងជើងថា «Duang Tah Tee Sarm» ដឹកនាំដោយលោក Noi Butakorn ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដែលនោះគឺជារូបថតគូរវាង តារាសម្តែងប្រុសរូបសង្ហា James Ma ជាមួយនឹងតារាសម្តែងស្រីញញឹមស្រស់ Mew Nittha ​ដែលពួកគេកំពុងត្រៀមចាប់ដៃសម្តែងខ្សែភាពយន្តរួមគ្នា ជាលើកដំបូងបង្អស់ចាប់តាំងពីប្រឡូកចូលសិល្បៈ។

ដោយឡែក បើទោះបីជាអ្នកទាំងពីរទើបតែចាប់ផ្តើមរួមការងារជាមួយគ្នាលើកទី១យ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនបានបង្ហាញពីភាពសប្បាយចិត្តយ៉ាងខ្លាំង ពីការចាប់គូថ្មីមួយនេះ ដោយសារតែ អ្នកទាំងពីរសុទ្ធសឹងមានសម្រស់ស្រស់ស្អាតសង្ហា គួរឲ្យស្រសលាញ់ដូចគ្នា និងជាពិសេសថែមទៀត ស័ក្តិសមគ្នាថែមទៀតផងដែរ។

គួរឲ្យដឹងផងដែរ ខ្សែភាពយន្តភាគថ្មីរឿង «Duang Tah Tee Sarm» នឹងត្រៀមចេញថតជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

Jame Ma និង Mew Nittha ថតរឿងថ្មីជាមួយគ្នា
Jame Ma និង Mew Nittha ថតរឿងថ្មីជាមួយគ្នា
Jame Ma និង Mew Nittha ថតរឿងថ្មីជាមួយគ្នា
Jame Ma និង Mew Nittha ថតរឿងថ្មីជាមួយគ្នា
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Jame Ma និង Mew Nittha
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T