Momo សឹងតែធ្វើឲ្យហ្វេនភ្លេចដកដង្ហើម ពេលពាក់អាវនេះឡើងយន្តហោះ!

//s4.kh1.co/c6/c62b91f99e75f58ab48345e7b173d0db1c25ad27.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Momo រួមជាមួយសមាជិកក្រុម TWICE បានធ្វើដំណើរទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរហោះឆ្ពោះទៅបំពេញការងារ នៅឯក្រៅប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ការបង្ហាញខ្លួនលើកនេះ តារាចម្រៀងស្រីចង្កេះតូច Momo បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាស្រឡាំងកាំង ជាមួយនឹងម៉ូតអាវរបស់នាង ដែល Momo បានពាក់នូវអាវពណ៌ក្រហមឆ្អិនឆ្អៅដៃវែង ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺម៉ូតអាវនេះជាប្រភេទម៉ូតអាវ Crop Top ខ្លីត្រឹមពាក់កណ្តាលខ្លួន បញ្ចេញក្បាលពោះដ៏រាបស្មើគួរឲ្យទាក់ទាញ។

ទន្ទឹមនឹងការពាក់អាវបញ្ចេញសាច់ពោះ ទម្រង់ «11 abs» ហើយ Momo ថែមទាំងបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកគាំទ្រគ្រប់គ្នា ដែលធ្វើឲ្យគ្រប់គ្នាដែលរង់ចាំផ្តិចយករូបថតនាងនៅឯព្រលានយន្តហោះនោះ កាន់តែលង់ស្នេហ៍នាងបន្ថែមទៀតផងដែរ៕

Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Momo ក្រុម TWICE
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T