ក្រុមហ៊ុន Apple អាចបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំ ដល់ ១១ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

//s5.kh1.co/ea/eaf204e32f4e8e084c40859696841aa5806dc55f.png
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

​អាមេរិក៖ អ្នកវិភាគមកពីក្រុមហ៊ុន JP Morgan បាននិយាយកាលពីថ្ងៃសុក្រថា ការបើកដំណើរការទូរទស្សន៍ Apple TV រួមជាមួយនឹងក្រុមហ៊ុន Apple Inc ចូលទៅក្នុងសេវាកម្មឌីជីថល អាចជួយឲ្យក្រុមហ៊ុនបង្កើនប្រាក់ចំណូលរបស់ខ្លួនពីការផ្សាយពាណិជ្ជកម្មច្រើនជាង ៥ដង ដល់ ១១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំក្នុងរយៈពេល ៦ ឆ្នាំខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាកំណើនឡើងនៃគោលដៅតម្លៃភាគហ៊ុនសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone អ្នកវិភាគ Samik Chatterjee បានអះអាងថា ក្រុមហ៊ុនអាចបង្កើនអ្នកប្រើប្រាស់រាប់លាននាក់ដែលប្រើ App Store និង Safari browser ​ជាប្រចាំ ដែលតួលេខនេះត្រូវបានមើលឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយ Facebook និង Google ។

លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើនប្រាក់ចំណូលមួយភាគបីជារៀងរាល់ឆ្នាំ ចាប់ពីប្រមាណ ២ ពាន់លានដុល្លារដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។ បច្ចុប្បន្ននេះក្រុមហ៊ុន Apple មិនបានផ្តល់តួលេខលម្អិតស្តីពីប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មនោះទេ។

ឆ្លងកាត់រយៈពេលពីរឆ្នាំដ៏លំបាកនៃការលក់ទូរស័ព្ទ iPhone ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកំណើននៅក្នុងផ្នែកសេវាកម្មរបស់ខ្លួនដែលរួមមាន Apple Care និង Apple Music ដែលជួយឲ្យក្រុមហ៊ុនបង្កើតប្រាក់ចំណូលចំនួន ១២,៥១ ពាន់លានដុល្លារកាលពីត្រីមាសមុន។

ទន្ទឹមនឹងការដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីកាមេរ៉ា​បីក្នុងឆ្នាំនេះ ក្រុមហ៊ុនបានដាក់ដំណើរការសេវាកម្មផ្សាយតាមទូរទស្សន៍នៅខែកញ្ញា គឺក្នុងគោលបំណងដើម្បីបង្វែរប្រាក់ចំណូលរបស់ខ្លួនឱ្យឆ្ងាយពីទីផ្សារស្មាតហ្វូនដែលនៅទ្រឹង។

លោក Chatterjee មានប្រសាសន៍ថា៖

“ខណៈពេលដែលវិនិយោគិនជាច្រើនកំពុងព្យាយាមសម្លឹងមើល​គោលដៅធំបន្ទាប់លើសេវាកម្មនោះ យើងជឿជាក់ថា វាគឺជាឱកាសនៃការផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន Apple” ៕

រូបថតៈ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple 
រូបថតៈ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple 
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T