អាយុខុសគ្នាជាង១០ឆ្នាំមែន តែពេល Aff និង Tor បណ្តើរគ្នាក្នុងកម្មវិធី សមគ្នាខ្លាំងដូចអាយុស្រករគ្នា!

//s4.kh1.co/99/99f57719dd3500c72e4a6c2511b5c463c05f4108.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ និយាយបានថា ក្រោយពេលដែលតារាសម្តែងពីរដួង គឺអ្នកនាង Aff Taksaorn និងលោក Tor Thanapob ចាប់ដៃគ្នាសម្តែងរឿងថ្មី ឲ្យស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១​ រួចមក​ ពួកគេទាំងពីរបានបណ្តើរគ្នាជាលើកដំបូង ចូលរួមនៅក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ជំនួបលើកដំបូងនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយពួកគេទាំងពីរសមគ្នាខ្លាំង បើទោះបីជាអាយុខុសគ្នាជាង១០ឆ្នាំក៏ពិតមែន។

ទៀតសោត មន្ទិលនៅក្នុងចិត្តរបស់អ្នកគាំទ្រក៏បានរសាយដូចគ្នា ព្រោះថាពេលដែលលេចឮដំណឹងដំបូងៗថាសម្តែងជាមួយគ្នា មានហ្វេនៗមួយចំនួនធំគិតថា សិស្សប្អូន និងសិស្សច្បងមួយគូនេះ អាចនឹងសម្តែងមិនសូវស៊ីសង្វាក់គ្នា ព្រោះតែគម្លាតអាយុជាដើម។ ប៉ុន្តែក្រោយពីបានឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រផ្លាស់ប្តូរការគិត ហើយថែមទាំងចង់ទស្សនារឿងភាគរបស់ពួកគេឆាប់ៗទៀតផង។

គួរឲ្យដឹងផងដែរថា សម្រាប់រឿងថ្មីដែល Aff សម្តែងជាមួយ Tor គឺជាការត្រលប់មកប្រឡូកនៅក្នុងវិស័យសម្តែងសាជាថ្មី ក្រោយពីនាងបានផ្អាកពីអាជីពនេះរយៈ៨ឆ្នាំកន្លងមក៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff និង Tor
Aff Taksaorn
Aff Taksaorn
Tor Thanapob 
Tor Thanapob 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T