កំពុងតែខ្លាចខ្ពស់ផង! ចប់ហើយបងរិនដារ៉ូ និងវិសាល តម្រូវឲ្យជិះខ្សែរ៉ូតក្នុងដំណើរផ្សងព្រេងនៅសៀមរាប! តាមតានកម្មវិធី «បងធំ ប្អូនប្រុស» ដើម្បីដឹងថា ពួកគាត់មានអារម្មណ៍យ៉ាងណា? (មានវីដេអូ)

//s5.kh1.co/ab/ab6c9e8cd4cac621987dfebf9d222d4da7aad314.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? “បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មីមិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គមលោក ហេង វិសាល

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់វគ្គថ្មីនៅសប្តាហ៍នេះ មានអ្វីថ្មី និងគួរឲ្យចាប់អារម្មណ៍ទៀតហើយ​ ដោយវិសាល និងបងរិនដារ៉ូ នឹងស្គាល់ពីរសជាតិជីវិតគេងលើផ្ទះទឹកមួយយប់ ដោយមិនមានភ្លើងប្រើគ្រប់គ្រាន់ គ្មានអ៊ីនធឺណិត គ្មានកង្ហារ និងគ្មានម៉ាស៊ីនត្រជាក់។

  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”

នៅក្នុងដំណើរផ្សងព្រេងវគ្គនេះ មិនមែនមានតែប៉ុណ្ណឹងទេ ព្រោះតារាទាំងពីរនេះនឹងតម្រូវឲ្យជិះខ្សែរ៉ូតនៅទីខ្ពស់ដ៏គួរឲ្យរន្ធត់។ ចាំមើលពួកគាត់ហ៊ានជិះដែរទេ?

  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”

សៀមរាបជាខេត្តទី5 ហើយសម្រាប់ដំណើរបេសកកម្មរបស់បងប្អូនទាំងពីរ ដើម្បីធ្វើនូវរឿងរ៉ាវថ្មីៗ មិនធ្លាប់ធ្វើពីមុន បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងដ៏អស្ចារ្យនៅខេត្តកំពត កោះកុង កំពង់ឆ្នាំង និងបាត់ដំបង។ ដំណើរផ្សងព្រេងនេះនឹងបន្តទៅខេត្តព្រះសីហនុ រតនគិរី និងមណ្ឌលគិរី។ គ្រប់វគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗ ឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។​ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។ 

  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”

ជួបជាមូយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី “បងធំ ប្អូនប្រុស” ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ5 នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00ល្ងាច ដល់ 8:30ល្ងាច៕

  កម្មវិធី “បងធំ ប្អូនប្រុស”
  កម្មវិធី “បងធំ ប្អូនប្រុស”

ចុចទីនេះដើម្បីទស្សនាវីដេអូសាច់រឿងទាំងមូល៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T