ខ្លាំងមែន! អាមេរិកធ្វើតេស្តសាកល្បងអាវុធឡាស៊ែថ្មី ដើម្បីប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក

//s5.kh1.co/7d/7d35fd904f7ab93b013e56da510eba3508c5b87e.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ​អាវុធឡាស៊ែរថ្មីនេះ ត្រូវបានគេហៅថា ATHENA ​វាផលិតឡើងដោយក្រុមហ៊ុនយក្ស Lockheed Martin ជាមួយនឹងការធ្វើតេស្តសាកល្បងនេះផងដែរ គេសង្កេតឃើញថា វាពិតជាអាវុធដ៍ខ្លាំងក្លាដោយអាចបាញ់ទម្លាក់ដ្រូនជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសាកល្បងនេះបានធ្វើឡើងទាំងសមយុទ្ធមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅឯ Fort Sill រដ្ឋ Oklahoma ។ ​អាវុធឡាស៊ែរនេះ ត្រូវបានបង្កើតឡើងសម្រាប់កងទ័ពអាកាសអាមេរិក ហើយប្រើប្រាស់វាប្រឆាំងនឹងយន្តហោះដ្រូន ដោយមានជំនួយពីប្រព័ន្ធបញ្ជានិងប្រព័ន្ធត្រួតពិនិត្យរបស់រដ្ឋាភិបាល។

ការផលិតអាវុធឡាស៊ែរ គឺត្រូវការម៉ាស៊ីនដែលមានថាមពលដ៍ខ្លាំងបំផុត មាន​​តូចល្មមអាចចល័តបានជាមួយនឹងភាពរឹងមាំគ្រប់គ្រាន់ដើម្បីដាក់ពង្រាយនៅតាមទីវាល ហើយមានសម្ថភាពអាចតាមដាននិងកំណត់គោលដៅសត្រូវបាន ទោះបីស្ថិតនៅក្នុងចម្ងាយឆ្ងាយ។

លើសពីនេះទៀត អាវុធបែបនេះត្រូវតែអាចប្រើប្រាស់បានជាមួយប្រព័ន្ធបញ្ជាដែលមានស្រាប់ និងឧបករណ៍ចាប់សញ្ញារ៉ាដា។ ការបង្ហាញនេះ គឺជាការផ្តោតទៅលើទីតាំងធ្វើតេស្ត Fort Sill ដែលអាវុធឡាស៊ែរ ATHENA ត្រូវមានមនុស្សម្នាក់ដើម្បីបញ្ជា និងផ្តល់សញ្ញាពីទីតាំងរបស់យន្តហោះដ្រូន ហើយបាញ់វាទម្លាក់ដោយប្រើប្រាស់កាំភ្លើងឡាស៊ែដ៏ខ្លាំងក្លានោះ។​

លោកស្រី Sarah Reeves អនុប្រធានកម្មវិធីការពារមីស៊ីលបាននិយាយថា៖

យើងបានមើលនៅក្នុងព័ត៌មានថ្មីៗនេះ ពីដំណោះស្រាយនៃការប្រើប្រាស់អាវុធឡាស៊ែរប្រភេទនេះ វាគឺចាំបាច់សម្រាប់ការទប់ស្កាត់ពីការគំរាមកំហែងប្រភេទយានយន្តគ្មានមនុស្សបើក។ ដូច្នេះនេះ គឺជាពេលវេលាដ៏ស័ក្តិសមមួយសម្រាប់ពួកយើង ដើម្បីមើលការសាកល្បងមួយនេះ។ ការផលិតអាវុធនេះឡើង គឺដើម្បីធានាថាការធ្វើសមាហរណកម្ម និងការការពារជាមួយសមត្ថភាពអាចទទួលយកបានសម្រាប់អ្នកប្រយុទ្ធ៕

ការសាកល្បង​អាវុធឡាស៊ែរបស់កងទ័ពអាកាសអាមេរិក
ការសាកល្បង​អាវុធឡាស៊ែរបស់កងទ័ពអាកាសអាមេរិក
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T