ស៊ុតដូចព្យុះ! អេស្ប៉ាញលត់ក្រុមភ្ញៀវម៉ាល់តា ៧គ្រាប់ បន្តឈរកំពូលតារាងក្នុងពូល F (មានវីដេអូ)

//s5.kh1.co/a0/a01a808073a4df9fd6af98a20af31f09c991e826.jpg
កីទ្បា

 ១៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន Estadio Ramon de Carranza ទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាល់តា ក្នុងវគ្គជម្រុះយូរ៉ូឆ្នាំ២០២០ ប្រចាំពូល F កាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះក្រុមម្ចាស់ផ្ទះសឹងតែគ្របដណ្ដប់ទាំងស្រុង ដោយគ្រប់គ្រងបាល់បានរហូតដល់៨១ភាគរយ មានឱកាសស៊ុតសំដៅទីក្រុមភ្ញៀវ២៥ជើង ចំគោលដៅ១៦ដង សម្រេចទីបាន៧គ្រាប់ ចំណែកឯក្រុមភ្ញៀវមានឱកាសស៊ុតបានតែ១ជើងប៉ុណ្ណោះ។

៧គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើបានដោយកីឡាករ៧រូបផ្សេងៗគ្នា ដោយគ្រាប់ទី១រកបានដោយកីឡាករ Alvaro Morata គ្រាប់ទី២ ស៊ុតបញ្ចូលទីដោយកីឡាករ Santi Cazorla គ្រាប់ទី៣ទម្លុះសំណាញ់ទីដោយកីឡាករ Pau Torres គ្រាប់ទី៤ សម្រេចទីដោយកីឡាករ Pablo Sarabia ចំណែកឯ គ្រាប់ទី៥ បំប៉ោងសំណាញ់ទីដោយកីឡាករ Daniel Omlo រីឯគ្រាប់ទី៦ រកបានតាមរយៈកីឡាករ Gerard Moreno និងគ្រាប់ទី៧ ធ្វើបានដោយកីឡាករ Jesus Navas។

កីឡាករ Alvaro Morata 
កីឡាករ Alvaro Morata 
កីឡាករ Santi Cazorla 
កីឡាករ Santi Cazorla 
កីឡាករ Pau Torres
កីឡាករ Pau Torres
កីឡាករ Pablo Sarabia
កីឡាករ Pablo Sarabia
កីឡាករ Daniel Omlo
កីឡាករ Daniel Omlo
កីឡាករ Jesus Navas  ពាក់លេខ២០
កីឡាករ Jesus Navas  ពាក់លេខ២០

ដូច្នេះបញ្ចប់៩០នាទីក្រុមម្ចាស់ផ្ទះអេស្ប៉ាញទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ ម៉ាល់តា ក្នុងលទ្ធផល ៧ ទល់នឹង ០ ៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T