ស្ដាប់សម្ដីពិតពីអ្នកដែលធ្លាប់ធ្វើការជាមួយ ទើបដឹងថា Jimin ជាមនុស្សតស៊ូប៉ុណ្ណា

//s4.kh1.co/94/94260e8b90a4f32f683aeea5226f598ec5be26c7.jpg
នារី

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ក្រុមអ្នកគាំទ្រប្រហែលជាធ្លាប់បានដឹងរួចមកហើយថា Jimin សមាជិកក្រុម BTS គឺជាមនុស្សដែលមានព្យាយាមខ្លាំងបំផុត សម្រាប់អាជីពជាតារារបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Jimin ធ្វើឲ្យហ្វេនៗឃើញពីការព្យាយាមយ៉ាងខ្លាំងក្លារបស់លោក។ ជាក់ស្ដែង សូម្បីតែលោកគ្រូរបស់លោក កាលពីនៅវិទ្យាល័យ ក៏ធ្លាប់បានបង្ហើបផងដែរថា Jimin សមនឹងទទួលបានជោគជ័យបំផុត ព្រោះលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្ដីស្រមៃក្លាយជាតារាដូចជាសព្វថ្ងៃនេះ។

ប៉ុន្តែនៅមិនទាន់អស់នោះទេ។ ជាការពិតណាស់ នៅមានចម្លើយពិតពីមនុស្សជាច្រើននាក់ទៀត ដែលធ្លាប់បានធ្វើការជាមួយ Jimin ហើយចែករំលែកថា លោកជាមនុស្សដែលមានការតស៊ូ និងការព្យាយាមប៉ុណ្ណា៕

ចង់ដឹងថា ពួកគេនិយាយអ្វីខ្លះអំពី Jimin?

តោះមកទស្សនារូបភាពខាងក្រោម៖

១. បទសម្ភាសន៍ជាមួយផលិតករ នៅក្នុងផលិតកម្ម BigHit ក្នុងឆ្នាំ ២០១៩

នៅក្នុងបទសម្ភាសន៍មួយ ជាមួយនិងផលិតករល្បីឈ្មោះ គឺលោក Jinbo តារាប្រុស Jimin ត្រូវបានគេលោកសរសើរថា ជាមនុស្សម្នាក់ដែលឧស្សាហ៍ព្យាយាមបំផុត តាមដែលគាត់ធ្លាប់បានជួប។

ផលិតកររូបនេះ បានបន្ថែមទៀតថា Jimin ជាមនុស្សមានវិន័យក្នុងការងារ ថែមទាំងមានទេពកោសល្យពិសេសផងដែរ។

រូបភាព Jimin
រូបភាព Jimin

២. នៅក្នុងកម្មវិធី Radio Star ឆ្នាំ ២០១៨

តារាប្រុស Lee Hyun ដែលត្រូវបានគេស្គាល់ថា ជាសិស្សច្បងរបស់ BTS បានលើកឡើងថា ការខិតខំប្រឹងប្រែង ដោយឥតឈប់ឈររបស់ Jimin បានរំលឹកលោក ឲ្យចាប់ផ្ដើមគិតពីខ្លួនឯង។ ដូច្នេះហើយលោកតែងតែសង្កេតមើលខ្លួនឯង ហើយព្យាយាមកែប្រែចំណុចអវិជ្ជមាន ដូចអ្វីដែល Jimin តែងតែធ្វើ។

Lee Hyun បានពន្យល់ថា Jimin គឺតែងតែហ្វឹកហាត់ ដើម្បីកែលម្អខ្លួនឯងជារឿយៗ។

រូបភាព Jimin
រូបភាព Jimin

៣. នៅក្នុងកម្មវិធី BTS Festa ឆ្នាំ២០១៨

នៅក្នុងកម្មវិធី BTS Festa ឆ្នាំ២០១៨ Jin បានលើកសរសើរថា Jimin ជាមនុស្សដែលគ្មានដែនកំណត់ឡើយ នៅពេលដែលនិយាយអំពីការកែលម្អខ្លួនឯង។

មានសំណួរមួយបានចោទសួរទៅកាន់ Jin ថាតើសមាជិករូបណា មានឥទ្ធិពលជាងគេសម្រាប់លោក?

ភ្លាមៗនោះ Jin បានឆ្លើយតបទៅវិញថា Jimin គឺជាកម្លាំងចិត្តដ៏ធំបំផុតរបស់លោក។ រាល់ពេលដែលលោកមានអារម្មណ៍ថា ចង់បោះបង់ លោកតែងតែក្រឡេកមើលទៅ Jimin និងការខិតខំប្រឹងប្រែងកន្លងមករបស់ Jimin។ នេះហើយជាហេតុផលដែលធ្វើឲ្យលោក មានកម្លាំងចិត្តហ្វឹកហាត់រាល់ថ្ងៃ។

រូបភាព Jimin
រូបភាព Jimin

៤. នៅក្នុងបទសម្ភាសន៍ ទស្សនាវដ្តី CREA ឆ្នាំ២០១៧

អំឡុងពេលសម្ភាសន៍ សមាជិកទាំងអស់បានយល់ស្របថា Jimin គឺជាមនុស្សដែលខិតខំធ្វើការបំផុត នៅក្នុងចំណោមសមាជិកក្រុមទាំងអស់។ វា​ជា​ការពិត ទោះបីដល់ពេលសម្រាកទៅហើយក៏ដោយ ក៏ Jimin នៅតែស្ថិតក្នុងបន្ទប់ហ្វឹកហាត់ក្បាច់រាំ និងច្រៀងចម្រៀង រហូតទាល់តែលោកមានអារម្មណ៍ថា លោកធ្វើបានល្អហើយក្នុងថ្ងៃនេះ។

រូបភាព Jimin
រូបភាព Jimin

៥. កម្មវិធី BTS Festa ឆ្នាំ២០១៦

នៅក្នុងកម្មវិធី Festa ឆ្នាំ២០១៦ Suga បាននិយាយថា Jimin ថាជាមនុស្សម្នាក់ដែលមិនចេះបណ្ដោយខ្លួនឲ្យនៅទំនេរ។ ភាគច្រើនគឺតែងតែហ្វឹកហាត់ ដដែលៗឥតឈប់ឈរ។ Suga បានបង្ហើបទៀតថា Jimin ដែលជាកម្លាំងជំរុញ ដល់សមាជិកក្រុមគ្រប់ៗគ្នា។ លោកគិតថា Jimin មិនដឹងនោះទេ ថាការបោះបង់ចោល វាមានន័យយ៉ាងដូចម្ដេច ព្រោះ Jimin តែងតែព្យាយាមអស់ពីសមត្ថភាព ទៅលើអ្វីៗគ្រប់យ៉ាង ដែលខ្លួនកំពុងធ្វើ។ ទង្វើទាំងនេះ ធ្វើឲ្យលោកក៏ដូចជាអ្នកគាំទ្រ មានមោទនភាពយ៉ាងខ្លាំងទៅលើ Jimin។

រូបភាព Jimin
រូបភាព Jimin

៦. បទសម្ភាសន៍ ក្នុងឆ្នាំ២០១៥ ជាមួយអ្នកបង្កើតក្បាច់រាំ Son Sung Deuk

ក្នុងបទសម្ភាសន៍លោក Son Sung Deuk បានបង្ហាញថា Jimin គឺមានភាពលោភលន់មួយ ដែលជាចំណុចពិសេសដ៏មានតម្លៃ។ ភាពលោភលន់នោះ ធ្វើឲ្យ Jimin ខិតខំប្រឹងប្រែង ធ្វើការហ្វឹកហាត់ដដែលៗ ដើម្បីឲ្យខ្លួនឯងកាត់តែប្រសើរឡើង មិនថាការរាំ ឬការច្រៀងនោះទេ។

រូបភាព Jimin
រូបភាព Jimin
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T