បើកែងម្លឹងៗនរណាទប់ជាប់!! អេ ណារ័ត្ន ផ្ដួលម្ចាស់ផ្ទះថៃឲ្យសន្លប់ទឹកទី១ នៅសង្វៀន Hardcore (មានវីដេអូ)

//s4.kh1.co/ff/ff587affc1ed86d5b7e045eb5d517de4b4b477df.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ប៉ុស្ដិ៍លេខ៨ថៃ នៅប្រទេសថៃកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករកម្ពុជា ឡុង ណារ័ត្ន (អេ ណារ័ត្ន) បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ Seuaphayak Sitpaderm ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករកម្ពុជា អេ ណារ័ត្ន ឈ្នះការប្រកួត
កីឡាករកម្ពុជា អេ ណារ័ត្ន ឈ្នះការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាម។ គ្រាន់តែចាប់ផ្ដើមទឹកទី១ភ្លាម កូនសិស្សរបស់លោកគ្រូ អេ ភូថង បានបើកការវាយលុកខ្លាំងៗទៅលើ Seuaphayak តាមរយៈការចេញដៃ ជាពិសេសគឺកែងយ៉ាងច្រើន ដោយបានធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃរហូតដល់ទៅ២លើក មុននឹងបញ្ចប់ការប្រកួតនៅនឹងចុងទឹកទី១នោះតែម្ដង៕

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ចង់ឃើញថា អេ ណារ័ត្ន ប្រើកែងផ្ដួលកីឡាករថៃយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T