រន្ធត់ណាស់! កូនស្រី​គ្រាន់​លឺ​សំឡេង​ម្តាយ​ស្រែកថ្ងូរ​រត់​ចុះ​ទៅ​មើល​ម្តាយ​ភ្លាម​តែ​ទៅ​ដល់​អ្វី​ៗ​ហួស​អស់ហើយ!

//s4.kh1.co/97/97b069881e4253ae417ac2e6df2298fe7da6b431.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ដូន​ចាស់​ម្នាក់​សង្ស័យ​ឡើង​ឈាម​បាន​ដួល​ទៅ​លើ​ភ្នក់ភ្លើង​ឆេះ​ស្លាប់ ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ​ស្ថិត​នៅ​ភូមិ​គោក​ស្រុក ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បាន​បន្ត​ថា សព​លោកយាយ​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ុន ពោ អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

https://s5.kh1.co/__image/w=650,h=379,q=100/75/75a9e3918808901b491d588d7d1a41ad120db5b9.jpg

ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក អ៊ុត វ​ណ្ណា​រ៉ា អភិបាលស្រុក​ប្រសាទ​សំបូរ​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​កោះសន្តិភាព​បានដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា បន្ទាប់​ពី​លោក​ទទួល​បាន​ដំណឹង​នេះ​លោក​មានការ​សោកស្តាយ និង​អាណិតអាសូរ​ជា​ខ្លាំង នៅ​ពេល​ដែល​ឈ្មោះ ហោ ជា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ប្រាប់​ថា ម្ដាយ​នាង​មាន​កើតរោគ​ឡើង​ឈាម ហើយ​គាត់​បាន​លេបថ្នាំ​រាល់ថ្ងៃ លុះដល់​ម៉ោង​ប្រហែល​៥​និង​១០​នាទី​ព្រឹក ថ្ងៃ​កើតហេតុ នាង និង​ប្ដី​បានលឺ​សំឡេង​ថ្ងូរ ពួក​គេ​ស្ទុះ​ក្រោកពីដំណេក​រក​មើល​លើ​ផ្ទះ​មិនឃើញ​ម្តាយ ភ្លាម​នោះ​នាង​ក៏​បាន​រត់​ចុះ​មក​ដី​ឃើញ​ម្ដាយ​នាង​ដេក​ដួល​នៅ​ក្នុង​ភ្នក់ភ្លើង​ដែល​ដុត​បំ​ពួក​មូស​ក្បែរ​ក្រោលគោ និង​ទ្រុង​ជ្រូក​មិនដឹង​តាំងពី​ថ្មើរ​ណា​មក​នោះ​ទេ ឆេះ​មួយ​កំណាត់​ខ្លួន​ឡើង​រួញ​ដៃ​រួញ​ជើង តែ​នៅ​ដង្ហើម​តិច ភ្លាម​នោះ​នាង​បាន​ស្រែកហៅ​ប្ដី និង​អ្នក​ជិតខាង​មក​ជួយ​លើកយក​ម្តាយ​ឡើង​ទៅ​លើ​ផ្ទះ​បាន​ប្រហែល​៥​នាទី គាត់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​នាង​ក៏​ហៅ​បង​ប្អួ​ន​បង្កើត​មក​ជុំ​គ្នា​តែ​ម្ដង ។

https://s5.kh1.co/__image/w=650,h=380,q=100/58/589c8f63babfec82365303b19177db9200dae2b0.jpg

នៅ​ពេល​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​មាន​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ លោក​មេឃុំ លោក​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​របស់​លោក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​ភ្លើង​ឆេះ​មួយ​ចំហៀង​ខ្លួន និង​ឆេះ​ដៃ ជើង​ខ្លោច​រួញ​ទើប​ធ្វើការ​សន្និដ្ឋាន ការ​ស្លាប់​នេះ​ដោយសារ​តែ​អាកាសធាតុ​រៀង​ត្រជាក់​ផង​នោះ ជន​រង​គ្រោះ​ប្រហែលជា​គាត់​ចុះពីលើផ្ទះ​ទៅ​អាំងភ្លើង​តែ​ម្នាក់ឯង ដោយ​មាន​ជំងឺ​រាំ​រៃ​ឡើង​ឈាម​ផង ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ដួល​ទៅ​លើ​ភ្នក់​ភ្លឺ​ង​ដែល​កំពុង​ឆេះ​តិច​ៗ​នោះ ទោះបីជា​គាត់​រើ​បម្រាស់​ក៏​កម្រើកខ្លួន​មិន​រួច បណ្ដាល​ឲ្យ​យ​ស្លាប់​តែ​ម្តង ដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ហើយ​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T