ក្លិប Borussia Dortmund ចាប់អារម្មណ៍ចង់បានកូនក្រុមរបស់លោក Lampard ១រូបនៅដើមឆ្នាំក្រោយ

//s5.kh1.co/85/8577528bd21f25ee9af127fd71558b032440c9f5.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លិបតោខៀវ Chelsea កីឡាករ Olivier Giroud នៅខែមករាខាងមុខ នៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារសាជាថ្មីម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

កីឡាករ Olivier Giroud ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Lampard នោះទេ ដោយក្នុងរដូវកាលថ្មីនេះរូបគេមានឱកាសបង្ហាញខ្លួនបានចំនួន៦ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញបើទោះបីជាមិនសូវមានឱកាសបង្ហាញខ្លួនក្នុងក្រុម Chelsea ប៉ុន្តែខ្សែប្រយុទ្ធរូបនេះនៅតែបង្ហាញទម្រង់លេងបានល្អជាមួយនឹងក្រុមជម្រើសជាតិ ដោយរូបគេស៊ុតបញ្ចូលទី១គ្រាប់ជួយជម្រើសជាតិបារាំងយកឈ្នះក្រុមម៉ូលដូវ៉ា ក្នុងលទ្ធផល២ទល់នឹង១ ក្នុងព្រឹត្តិការណ៍ជម្រុះយូរ៉ូឆ្នាំ២០២០ កាលពីយប់មិញនេះ។

យោងតាមកាសែត​ The Mirror បានអោយដឹងថាក្លិប Borussia Dortmund កំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ដោយតាមការវាយតម្លៃរបស់គេហទំព័រ transfermarkt បានអោយដឹងថាតម្លៃខ្លួនរបស់គាត់ បច្ចុប្បន្នមានតម្លៃប្រមាណ១២លានអឺរ៉ូ (ឬប្រហែល ១៣លានដុល្លារអាមេរិក)។

  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

ជម្រើសប្រយុទ្ធទី១ក្នុងក្រុម Chelsea បច្ចុប្បន្នគឺធ្លាក់ទៅលើខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Tammy Abraham ចំណែកឯកីឡាករ Giroud ភាគច្រើនអង្គុយបម្រុង ខណៈពេលដែលកុងត្រារបស់កីឡាកររូបនេះ នឹងផុតកំណត់ជាមួយនឹងក្លិប Chelsea នារដូវក្ដៅឆ្នាំក្រោយ ដូច្នេះមានន័យថាគាត់អាចផ្ទេរទៅកាន់ក្រុមផ្សេងៗដោយគ្មានតម្លៃខ្លួននារដូវកាលក្រោយ។ ប៉ុន្តែក្លិបតោខៀវ Chelsea អាចនឹងសម្រេចចិត្តលក់រូបគេនាខែមករាខាងមុខ ដើម្បីទទួលបានតម្លៃផ្ទេរខ្លះ។

កីឡាករ Tammy Abraham
កីឡាករ Tammy Abraham

គួររម្លឹកផងដែរថាកីឡាករ Olivier Giroud បានចាកចេញពីក្លិបកាំភ្លើងធំ Arsenal មកចូលរួមជាមួយនឹងក្លិបតោខៀវ Chelsea កាលបីឆ្នាំ២០១៨ ជាមួយនឹងតម្លៃផ្ទេរ១៧លានអឺរ៉ូ (ឬប្រហែល ១៨លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន ៦៩ប្រកួត ស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១៣ដង គិតរាល់កម្មវិធីទាំងអស់៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T