ក្មេងស្រីវ័យ៧ឆ្នាំម្នាក់ អាចនឹងមើលលែងឃើញ ក្រោយពីក្មេងប្រុស៣នាក់នៅសាលារៀនធ្វើបាប ដោយយកកំទេចក្រដាសញុកចូលក្នុងភ្នែក

//s5.kh1.co/88/8897a4080e13c616b4cb8a2d34140c8c11a6b626.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ក្មេងស្រីម្នាក់នៅឯខេត្ត Henan ប្រទេសចិន អាចនឹងមើលលែងឃើញ ក្រោយពីក្មេងប្រុស៣នាក់នៅសាលារៀនធ្វើបាប ដោយយកកំទេចក្រដាសញុកចូលក្នុងភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងស្រីរូបនោះ (មិនបញ្ចេញអត្តសញ្ញាណ) មានអាយុ៧ឆ្នាំ ត្រូវបានក្មេងប្រុស៣នាក់នៅសាលារៀនដែលជាមិត្តរួមថ្នាក់ធ្វើបាប ហើយគេតែងតែលាក់បាំងពីឪពុកម្ដាយជានិច្ច។ នៅថ្ងៃមួយ ស្ត្រីជាម្ដាយបានសង្កេតឃើញ មានកំទេចក្រដាសនៅក្នុងភ្នែករបស់កូនស្រី។ បន្ទាប់ពីបានសាកសួររួចមក ទើបកូនស្រីសម្រេចចិត្តប្រាប់ការពិតទៅកាន់ម្ដាយ។

ក្មេងស្រីនោះបានឲ្យដឹងថា នៅសាលារៀន មានក្មេងប្រុសពីរនាក់បានចាប់ជើង និងដៃរបស់នាងជាប់ ចំណែកក្មេងប្រុសម្នាក់ទៀតបានហែកក្រដាសទៅជាកំទេចតូចៗ រួចញុកចូលភ្នែករបស់នាង។

ប្រភពបានបន្ដថា ក្មេងស្រីនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Zhengzhou និង Beijing។ វេជ្ជបណ្ឌិតទាំងអស់បានប្រាប់ថា ពួកគេមិនដែលជួបករណីបែបនេះពីមុនទេ។ វេជ្ជបណ្ឌិតបានយកកំទេចក្រដាសមួយចំនួនចេញពីក្នុងភ្នែករបស់ក្មេងស្រី ប៉ុន្ដែមិនច្បាស់ទេថា នឹងមានកំទេចក្រដាសប៉ុន្មានទៀតដែលនៅសល់។ ការមើលឃើញរបស់ក្មេងស្រីក៏ត្រូវបានចុះខ្សោយផងដែរ។

ក្រោយពីឪពុកម្ដាយរបស់ក្មេងស្រីរាយការណ៍ទៅដល់សាលារួចមក នាយកសាលាបាននិយាយថា៖

«ក្មេងៗដែលស្ថិតក្នុងវ័យចាប់ពី៧ឆ្នាំ ទៅ៨ឆ្នាំ មិនមានចេតនាអាក្រក់ទេ។ ពួកគេគ្រាន់តែធ្វើឲ្យសប្បាយរីករាយប៉ុណ្ណោះ។»

យ៉ាងណាមិញ ខាងប្រភពក៏មិនដឹងច្បាស់ដែរថា ឪពុកម្ដាយរបស់ក្មេងស្រីនោះនឹងប្ដឹងប៉ូលិស ឬយ៉ាងណានោះទេ៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងស្រីនោះ
ក្មេងស្រីនោះ
ក្មេងស្រីនោះ
ក្មេងស្រីនោះ
កំទេចក្រដាសដែលយកចេញ
កំទេចក្រដាសដែលយកចេញ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T