ការ​ជួសជុល​ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ​ត្រូវការ​ពេលវេលា​បន្ថែមទៀត!

//s5.kh1.co/23/239c7b89fead1ae69cc07a47e408a6d5ef6a9842.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ បើ​តាម​ការ​អះអាង​របស់​លោក អន សុភាព មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បាន​ប្រាប់​ថា ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរ​ដំណាក់កាល​ទី​២​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ អាច​នឹង​ត្រូវ​ពន្យា​ពេល​ដោយសារ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយ​ចំនួន​ផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/2f/2f498df649f9351417bf42019d564863decfbc0e.jpg

លោក អន សុភាព បាន​បញ្ជាក់​ថា តាម​លទ្ធផល​ជាក់ស្តែង​នៃ​ការ​ជួសជុល​អនុវត្ត​បាន​ត្រឹមតែ​១៥%​ប៉ុណ្ណោះ ព្រោះ​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូច​ជា​រចនាសម្ព័ន្ធ និង​សម្ភារៈ​សំណង់ ស្ថានភាព​នៃ​ការ​ខូចខាត​របស់​ថ្ម គុណ ភាព​ថ្ម ស្ថាន ភាព​ដី​ដែល​បង្ហាប់​នៅ​ក្នុង​ស្ពាន​ហាល និង​លទ្ធផល​ពិសោធ​លើ​ការ​បុក​បង្ហាប់ដី​សាកល្បង​ចំនួន​១០​ម៉ែត្រ​បាន​ជោគជ័យ ។

លោក​បាន​បន្ថែម​ថា ម្យ៉ាងវិញទៀត ការ​ជួសជុល​លើក​នេះ​គឺ​មានការ​ខុស​ប្លែក​ពី​ការ​ជួសជុល​នៅ​សម័យ​បារាំង​និង​ការ​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១ ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​តម្រូវ​មិន​ឱ្យ​មានការ​រុះរើ​ជញ្ជាំង​ស្ពានថ្ម​បាយក្រៀម​នេះ​ឡើយ ដោយ​ត្រូវ​រក្សា​ស្លាកស្នាម​នៃ​ការ​ជួសជុល​នៅ​ក្រោយ​សម័យ​អង្គរ​ទុកជា​ប្រវត្តិសាស្ត្រ ថ្វី​ត្បិត​តែ​រចនាសម្ព័ន្ធ​សំណង់​ស្ពាន​នេះ​មានការ​ខូចខាត​ខ្លាំង​ក៏​ដោយ ។

https://s5.kh1.co/__image/w=650,h=379,q=100/23/239c7b89fead1ae69cc07a47e408a6d5ef6a9842.jpg

លោក អន សុភាព បាន​បញ្ជាក់​ទៀត​ថា នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​លំបាក​បំផុត​សម្រាប់​ការ​ជួសជុល ដែល​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ​រក​គ្រប់​វិធីសាស្ត្រ គ្រប់​បច្ចេកទេស​ដើម្បី​ទប់​ពង្រឹង​រចនា​សម្ពន្ធ​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ចាស់ ដែល​ទ្រុឌទ្រោម​ខូចខាត​ដោយសារ​អាយុកាល​នៃ​វត្ថុធាតុដើម ការ​ត្រាំ​ក្នុង​ទឹកជា​ប្រចាំ ។

https://s4.kh1.co/__image/w=650,h=379,q=100/fa/fa4e2ddd5ea21f8644b796c67ee9c16994ecaca1.jpg

ដូច្នេះ​ហើយ ក្នុង​ការ​ជួសជុល​នេះ ក្រុមការងារ​ចាំបាច់​ត្រូវ​រក្សា​ភាព​ដើម​ឱ្យ​បាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស និង​សម្ភារៈ​ទំនើប​ខ្លះ លាយ​នឹង​បច្ចេកទេស​បុរាណ ដើម្បី​ពង្រឹង​រចនាសម្ព័ន្ធ​សំណង់​ឱ្យ​ជាប់​មាំ​បាន​ល្អ ។

សូម​បញ្ជាក់​ថា តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​និង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា​ប្រទេស​ជប៉ុន ការ​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​មាន​រយៈពេល​៥​ឆ្នាំ (២០១៥- ២០២០) និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ៕

https://s5.kh1.co/__image/w=650,h=379,q=100/25/25fbd0f2d7b78938582b926af33da8dda9a7b6df.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T