Man UTD ជាបេក្ខភាពទីមួយក្នុងការនាំយក ម្ចាស់អាវលេខ៧ មួយរូបត្រឡប់មកវិញ

//s5.kh1.co/20/20a792aa97e42e076cf3cb19395478fb58230446.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ ក្រុមរបស់លោក Mauricio Pochettino បានរៀបគម្រោងដាក់សំណើ ៥០លានផោនដើម្បីទិញយកខ្សែប្រយុទ្ធ Memphis Depay ពី Lyon ទៅពង្រឹងក្រុមឡើងវិញ បន្ទាប់ពី១២ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ Spurs ឈ្នះបានតែ៣ប្រកួតប៉ុណ្ណោះ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Memphis Depay
កីឡាករ Memphis Depay

យ៉ាងណាមិញ ខាងក្លិប Lyon បានទម្លាយឲ្យដឹងថាក្លិបបិសាចក្រហម Manchester United គឺជាបេក្ខភាពទីមួយដែលអាចទិញយក Depay បើសិនជាគេចង់ចាកចេញពីក្លិបបារាំងមួយនេះ ដែលនេះជាអ្វីដែលបានដាក់ចូលជាលក្ខខណ្ឌនៅក្នុងកិច្ចសន្យាពេលដែល Lyon ទិញខ្សែប្រយុទ្ធជម្រើសជាតិហូឡង់រូបនេះពី Man UTD កាលពីខែមករា ឆ្នាំ២០១៧។

ប្រធានផ្នែកបាល់ទាត់របស់ក្លិប Lyon លោក Juninho បាននិយាយថា Deypay សប្បាយចិត្តនឹងបន្តនៅរួមរស់ជាមួយ Lyon រហូតដល់ចប់កុងត្រានៅឆ្នាំ២០២១ ប៉ុន្តែលោកបានសារភាពថា Man UTD អាចនាំយកអតីតម្ចាស់អាវលេខ៧របស់ខ្លួនទៅវិញបានគ្រប់ពេល បើសិនជាបិសាចក្រហមចាប់អារម្មណ៍ចង់បានត្រឡប់ទៅវិញ។

កីឡាករ Memphis Depay
កីឡាករ Memphis Depay

ខ្សែប្រយុទ្ធជម្រើសជាតិហូឡង់ Depay ធ្វើបានយ៉ាងល្អជាមួយ Lyon នៅរដូវកាលនេះក្នុងក្របខណ្ឌ Ligue1 ដោយអាចរកគ្រាប់បាល់ដល់ទៅ១១គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១៤ប្រកួត។

ឲ្យដឹងដែរថា Depay ត្រូវបាន Man UTD ទិញយកមកពី PSV កាលពីឆ្នាំ២០១៥ អំឡុងស្ថិតក្រោមការដឹកនាំរបស់លោក Luis Van Gaal ក្នុងតម្លៃខ្លួន២៥លានផោន ដោយពេលនោះ Depay បានពាក់អាវលេខ៧ ដែលជាលេខហុងស៊ុយមួយរបស់ Manchester United។

កីឡាករ Memphis Depay ពេលលេងនៅ Man UTD
កីឡាករ Memphis Depay ពេលលេងនៅ Man UTD

យ៉ាងណាមិញ ក្រោយបង្ហាញទម្រង់លេងនៅទឹកដីអង់គ្លេសមិនសូវជាបានល្អដោយ៥៣ប្រកួត រកបានគ្រាប់បាល់ត្រឹម៧គ្រាប់ Depay ត្រូវបានពនេចរទៅដល់ទឹកដីបារាំងជាមួយ Lyon ក្នុងតម្លៃខ្លួន១៦លានផោន នៅដើមឆ្នាំ២០១៧៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T