ម្ចាស់ផ្ទះ​យំ​ក៏​មិន​ចេញ ស្រែក​ក៏​មិន​ចេញ​បើ​ត្រូវ​ខ្ទេច​ហ្មត់​អស់ហើយ​!!

//s5.kh1.co/ec/ec8966165066ce636bb53b881608286971402ea8.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ផ្នំ​ពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​២​ខ្នង​សង់​ឡើង​ពីក្រោម​ថ្ម​លើ​ឈើ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ ខែ​វិ​ឆ្ឆិ​កា​នេះ នៅ​ចំណុច​ក្បែរ​ហ្នឹង​រោងចក្រ​ស៊ីឡាំង​ហួរ ក្នុងភូមិ​ត្នោត​ជ្រុំ​ទី​៤ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លំនៅ​ឋាន​២​ខ្នង​ដែល​ត្រូវ​ឆាបឆេះ​មាន​ម្ចាស់​ឈ្មោះ​ទី​១- អ៊ុ​ច សុខ​ហេង អាយុ​៧២​ឆ្នាំ និង​ទី​២ មាន​ម្ចាស់​ឈ្មោះ ទូច សុខៈ អាយុ​៣៩​ឆ្នាំ ។

https://s5.kh1.co/__image/w=650,h=380,q=100/ec/ec8966165066ce636bb53b881608286971402ea8.jpg

យោង​តាម​ប្រ​ភ​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​មានការ​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ប្រអប់​ភ្លើង នៅ​មុខ​ផ្ទះ​របស់​លោកយាយ​ចំណាស់​ឈ្មោះ អ៊ុ​ច សុខ​ហេង ខណៈ​ដែល​រូប​គាត់​កំពុង​នៅផ្ទះ​ម្នាក់ឯង​ក៏​បង្ក​ឲ្យ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​លោកយាយ និង​រីក​រាលដាល​បន្ត​ទៅ​ដល់​លំនៅ​ឋាន​១​ខ្នង​ទៀត នៅ​ជាប់​នោះ​តែ​ម្តង ខណៈ​លំនៅ​ឋាន​មួយ​ខ្នង​ទៀត​នេះ​ពុំ​មាន​ម្ចាស់ផ្ទះ​នៅ ។

https://s4.kh1.co/__image/w=650,h=379,q=100/f2/f20c4bfac9ff8d4bc952c4c09c1c0209ff4c6bb5.jpg

ភ្លាម​ៗ ក្រុម​កម្លាំង​អាជ្ញាធរ រួម​ជាមួយ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ​ជា​ច្រើន​ទៀត បាន​ចុះ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ទៅ​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ។

ក្រោយ​ការ​ខិតខំ​ព្យាយាម​អស់​ជាង​កន្លះ​ម៉ោង​រួច​មក​អណ្តាតភ្លើង​ក៏​ត្រូវ​បាន​រលត់​ទៅ​វិញ​សូន្យសុង​១០០​ភាគរយ ដោយ​បាន​ឆាបឆេះ​បំផ្លាញ​លំនៅ​ដ្ឋា​ន​ទាំង​២​ខ្នង​ផ្ទះ​អស់​ហ្មត់​ទាំងស្រុង​តែ​ម្តង ។

https://s5.kh1.co/__image/w=650,h=379,q=100/b4/b4d696486296a656bee6fb483fc17cb29278629a.jpg

ចំណែកឯ​លំនៅ​ដ្ឋា​ន​ផ្សេង​ទៀត​ដែល​នៅ​ជាប់​នោះ​ក៏​ត្រូវ​រង​ការ​ឆាបឆេះ​ដែរ ប៉ុន្តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​ត្រឹម​ឆាបឆេះ​តិចតួច​ប៉ុណ្ណោះ ។ ក្នុង​ករណី​អគ្គិភ័យ​ខាងលើ​កម្លាំង​ចម្រុះ បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​អស់​១២​គ្រឿង ក្នុង​ចំណោម​រថយន្ត​១៥​គ្រឿង ដែល​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/5d/5de030f3fc8b00fa0609aac4a13cbac1255e49e0.jpg
https://s5.kh1.co/__image/w=650,h=379,q=100/b0/b055d0f9cf2aba35d181c1606bae4a3184bb430b.jpg
https://s4.kh1.co/__image/w=650,h=379,q=100/c8/c844181819adb377ee46858c3acaf65fd4960e8f.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T