អស់កង្វល់ពីការបញ្ចេញសំឡេងពាក្យពិបាក ព្រោះ Google ទើបដាក់ឲ្យប្រើមុខងារថ្មីមួយ

//s5.kh1.co/d5/d5c0ec647c2546e212c4538c24341e052ef62e89.jpg
បច្ចេកវិទ្យា

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ Google ចង់ឲ្យការបញ្ចេញសំឡេងពាក្យមានភាពកាន់តែងាយស្រួល ដូច្នេះថ្ងៃនេះវាបានបង្ហាញមុខងារស្វែងរកមួយទៀតដែលអាចឲ្យអ្នកប្រើប្រាស់អនុវត្តហាត់និយាយពាក្យពិបាកបានដោយខ្លួនឯង។ ពេលអ្នកចង់ស្វែងការបញ្ចេញសំឡេង Google នឹងមានចម្លើយជូនអ្នក ហើយពេលអ្នកបញ្ចេញសំឡេងពាក្យអ្វីមួយចេញមកក្រៅតាមរយៈមីក្រូហ្វូន មុខងារស្វែងរកនឹងប្រាប់អ្នកឲ្យដឹងថាតើការបញ្ចេញសំឡេងរបស់អ្នកត្រូវឬខុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារបង្រៀនពីការបញ្ចេញសំឡេង
មុខងារបង្រៀនពីការបញ្ចេញសំឡេង

បើផ្អែកតាម Google បានឲ្យដឹងថា មុខងារនេះប្រើបច្ចេកវិទ្យាសំគាល់សំឡេងរួចបំបែកពាក្យជាផ្នែក។ បន្ទាប់មកម៉ាស៊ីនវានឹងរៀនប្រាប់ពីការបញ្ចេញសំឡេងរបស់អ្នក ហើយថែមទាំងបង្ហាញពីព្យាង្គនៃពាក្យបានថែមទៀត។ ឥឡូវមុខងារមួយនេះអាចប្រើបានតែភាសាអង់គ្លេសតាមបែបអាមេរិកទេ ចំណែកភាសាផ្សេងទៀតត្រូវរង់ចាំនៅពេលក្រោយ។ អ៊ីចឹងបើអ្នកមានបំណងចង់រៀនពីការបញ្ចេញសំឡេងពាក្យជាភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ អ្នកអាចទស្សនាវីដេអូបង្រៀនពីការប្រើប្រាស់មុខងារមួយនេះនៅខាងក្រោម៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T