យោងតាមប្រភពព័ត៌មាន redflava របស់ប្រទេសចិន ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា តារាស្រី Tomomi Itano បានក្លាយជាតារា ដែលមានប្រជាប្រិយភាព ខ្ពស់ជាងគេ នៅក្នុងប្រទេសជប៉ុន ដោយសារតែសម្រស់ និងទេព្យកោសល្យរបស់នាង។

តារាស្រី Tomomi Itano កើតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩១ មានកំពស់ ១ម៉ែត្រ និង ៥៤សង់ទីម៉ែត្រ មានទំងន់ ៥២គីឡូក្រាម មកពីខេត្ត កាណាហ្គាវ៉ា ប្រទេសជប៉ុន ហើយនាងមិនត្រឹមតែជាតារាម៉ូដែលនោះទេ នាងថែមទាំង ជាសមាជិកនៃក្រុម តារាចម្រៀងស្រី AKB48 របស់ប្រទេសជប៉ុន ផងដែរ។ ដូចគ្នានេះដែរ ដោយសារតែសម្រស់ និងទេពកោសល្យ តារាស្រី Tomomi Itano ក៏បានក្លាយខ្លួន ជាតួស្រីក្នុងខ្សែភាពយន្ត និងថតស្ព៉តពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនមួយចំនួនផងដែរ។

យ៉ាងណាម៉ិញ តារាស្រីរូបនេះ មានឈ្មោះល្បីល្បាញ និងប្រជាប្រិយភាពខ្ពស់ ដោយសារតែនាង មានសម្រស់ស្រស់ស្អាត និងមានសម្ថតភាពខ្ពស់ ដោយអាចចាប់យក អាជីពជាតារាចម្រៀងផង ជាតារាម៉ូដែលផង និងជាតួស្រីទៀតផង។

តើប្រិយមិត្តទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះតារាស្រីរូបនេះ?



















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]