សមមុខ​ ពេលនេះជនល្មោភកាម Joon Young និងJonghun ត្រូវកាត់ទោសឲ្យជាប់គុក៥ដល់៧ឆ្នាំ អាចនឹងធ្ងន់ជាងនេះ!

//s4.kh1.co/0f/0f7475bbbe3d36ba55afa302a9d8cc5e0153a9e7.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ទីបំផុតរឿងអាស្រូវផ្លូវភេទ ដ៏ធំបំផុតប្រចាំប្រវត្តិសាស្រ្ត Kpop ត្រូវបានដោះស្រាយ រីឯជនរងគ្រោះក៏ទទួលបានភាពយុត្តិធម៌ត្រឡប់មកវិញ ដោយថ្មីៗនេះ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា តារាចម្រៀងប្រុស Jung Joon Young នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ រីឯតារាចម្រៀងប្រុស Choi Jonghun នឹងត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទរំលោភផ្លូវភេទ និងចែកចាយរូបភាពក៏ដូចជាវីដេអូខុសច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jung Joon Young និង Choi Jonghun
Jung Joon Young និង Choi Jonghun

គួរឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ Jung Joon Young និង Jonghun ជាមួយនឹងបុរសចំនួន៣នាក់ផ្សេងទៀត ត្រូវបានកោះហៅចូលក្នុងអង្គជំនុំជម្រះលើកទី៩ របស់ពួកគេ ពីបទរំលោភផ្លូវភេទជាក្រុម នៅឯតុលាការទីក្រុងសេអ៊ូល។

តួយ៉ាង ក្នុងនោះផងដែរ ​ក្រុមរដ្ឋអាជ្ញាក៏បានទាមទារ ឲ្យមានការដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ចំពោះបុគ្គល Jung Joon Young ពីបទរំលោភសេពសន្ថវៈធ្ងន់ធ្ងរ​និងសម្រាប់ការថត ក៏ដូចជាចែកចាយរូបភាពរបស់ស្ត្រី តាមរយៈកាមេរ៉ាសុវត្ថិភាពខុសច្បាប់ ហើយក្រុមរដ្ឋអាជ្ញាក៏បានស្នើសុំ ឲ្យដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ ចំពោះបុគ្គលឈ្មោះ Jonghun ពីបទរំលោភសេពសន្ថវៈយ៉ាងធ្ងន់ធ្ងរផងដែរ។

Choi Jonghun និង Jung Joon Young
Choi Jonghun និង Jung Joon Young

ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះខាងព្រះរដ្ឋអាជ្ញាកំពុងតែ រៀបចំគិតគូ បន្ថែមទណ្ឌកម្មឲ្យកាន់តែធ្ងន់ធ្ងរជាងនេះទៀត ទៅលើតារាប្រុសទាំងពីរដួងនេះ តាមការសំណូមពរពីសំណាក់មហាជន និងជាពិសេសតាមរយៈការស្នើរសុំ ពីខាងទីស្នាក់ការគណៈរដ្ឋមន្រ្តី  Blue House ដោយទាមទារចង់ឲ្យដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាងនេះ ចំពោះ Jung Joon Young និង Choi Jonghun ពីព្រោះថាការផ្តន្ទាទោសរបស់អយ្យការ គឺនៅខ្សោយខ្លាំងណាស់ បើប្រៀបធៀបទៅនឹងបទឧក្រិដ្ឋ ដែលពួកគេបានប្រព្រឹត្តចំពោះនារីរងគ្រោះជាច្រើននាក់។

ហើយការដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរលើកនេះ ក៏ជាការព្រមានដល់ជនល្មោភលាមខិលខូចជាច្រើននាក់ផ្សេងទៀត ដែលប្រព្រឹត្តិបទឧក្រិដ្ឋបែបនេះ ក៏ដូចជាជួយការពារដល់នារីស្លូតត្រង់នាពេលអនាគតផងដែរ។

គួរបញ្ជាក់ផងដែរថា សាលក្រមចុងក្រោយត្រូវបានគេរំពឹងថា នឹងត្រូវទម្លាយចេញនៅថ្ងៃទី ២៩ ខែវិច្ឆិកា វេលាម៉ោង១១ព្រឹក ខាងមុខនេះហើយ៕  

Jung Joon Young
Jung Joon Young
Jung Joon Young
Jung Joon Young
Jung Joon Young
Jung Joon Young
Choi Jonghun
Choi Jonghun
Choi Jonghun
Choi Jonghun
Choi Jonghun
Choi Jonghun
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T