ហ្វេនៗខិតខំតវ៉ាប៉ុណ្ណឹងហើយ! ឈ្មោះរបស់ Wonho នៅតែត្រូវគេលុបចេញពីវេបសាយផលិតកម្ម

//s5.kh1.co/41/41761226f71bd973a9147c534bf28ceedb14e027.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកគាំទ្របានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែ Wonho អតីតសមាជិកក្រុម MONSTA X ត្រូវបានគេលុបឈ្មោះ ចេញពីវេបសាយផ្លូវការរបស់ផលិតកម្ម Starship Entertainment ដោយគ្មានស្ដាយស្រណោះ សូម្បីតែបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរឿងអាស្រូវរបស់អតីតសមាជិកក្រុម MONSTA X រូបនេះ ត្រូវបានគេទម្លាយចេញ លោកក៏បានសម្រេចចិត្តចាកចេញពីក្រុមភ្លាមៗ។ ប៉ុន្តែក្រុមអ្នកគាំទ្រមិនយល់ស្របនឹងគំនិតនេះឡើយ ពួកគេបានធ្វើការតវ៉ា នៅលើបណ្ដាញអ៊ីនធើណែត ដើម្បីខំឲ្យមានការចរចារជាថ្មី រវាងលោក និងខាងផលិតកម្ម។

ប៉ុន្តែជាលទ្ធផល មិនត្រឹមតែមិនមានការសម្របសម្រួលប៉ុណ្ណោះទេ ពេលនេះផលិតកម្មថែមទាំងសម្រេចលុបចោល ប្រវត្តិរូបផ្ទាល់ខ្លួន និងសកម្មភាពរបស់ Wonho ទាំងអស់ចេញពីវេបសាយរបស់ផលិតកម្ម ថែមទៀតផង។

ក្នុងនោះដែរ ផលិតកម្មបានចាប់ផ្ដើមផ្សព្វផ្សាយក្រុមចម្រៀង MONSTA X ជាមួយនឹងសមាជិក ៦នាក់ ដែលក្នុងនោះរួមមាន Shownu Minhyuk Kihyun Hyungwon Jooheon និង I.M៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Wonho
រូបភាព Wonho
រូបភាព Wonho
រូបភាព Wonho
រូបភាព MONSTA X
រូបភាព MONSTA X
រូបភាព MONSTA X
រូបភាព MONSTA X
រូបភាព MONSTA X
រូបភាព MONSTA X
រូបភាព MONSTA X
រូបភាព MONSTA X
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T