ក្លិបនៅ Premier league មួយចង់ដាក់សំណើខ្ចីជើងកីឡាករ១រូបរបស់ Arsenal នៅខែមករាខាងមុខ

//s4.kh1.co/fa/fa224ff24f35fb528d8f66d6f3151948b2d4aab2.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់សំណើទៅកាន់ក្លិបកាំភ្លើងធំ Arsenal ក្នុងការខ្ចីជើងខ្សែបម្រើកណ្ដាលកីឡាករ​ Granit Xhaka នាអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ Granit Xhaka 
  កីឡាករ​ Granit Xhaka 

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានជាប់ពាក់ព័ន្ធនឹងរឿងស្ដោះទឹកមាត់ដាក់អ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal កាលពីខែមុន អំឡុងពេលប្រកួតទល់នឹងក្រុម Crystal Palace ដោយរូបគេបានបង្ហាញកាយវិការខឹងសម្បារពេលត្រូវបានផ្លាស់ប្ដូរចេញ។ ខណៈពេលនោះ Xhaka បានដោះអាវ Arsenal ចេញបោះចោលលើដី រួចដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់តែម្ដង។

បន្ទាប់មកកីឡាករ Granit Xhaka ក៏បានចេញសេចក្ដីថ្លែងការមួយថាទង្វើមិនសមរម្យដែលកើតឡើងទាំងនេះ គឺដោយសារតែគាត់និងក្រុមគ្រួសារត្រូវបានគំរាមកំហែងពីសំណាក់អ្នកគាំទ្ររបស់ Arsenal មួយចំនួនតាមរយៈប្រព័ន្ធអ៊ីនធឺណែត។

កីឡាករ Granit Xhaka ដោះអាវ Arsenal ចេញ ដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់
កីឡាករ Granit Xhaka ដោះអាវ Arsenal ចេញ ដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់

ចាប់តាំងពីពេលនោះមកគាត់ត្រូវបានដកសិទ្ធចេញពីប្រធានក្រុមរបស់ក្រុមកាំភ្លើងធំ Arsenal ហើយទំនាក់ទំនងរបស់រូបគេនឹងក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះកាន់តែយ៉ាប់យ៉ឺនទៅ។

យោងតាមកាសែត The Telegraph បានអោយដឹងថាក្លិប Newcastle United ចង់ឆ្លៀតយកឱកាសនេះដាក់សំណើទៅដល់ Arsenal ខ្ចីជើង Xhaka នាខែមករាខាងមុខនេះ។

  កីឡាករ​ Granit Xhaka
  កីឡាករ​ Granit Xhaka

គួររម្លឹកផងដែរថាកីឡាករ Granit Xhaka បានចាកចេញពីក្លិប Borussia Monchengladbach មកចូលរួមជាមួយនឹងក្លិបកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៦ ជាមួយនឹងតម្លៃផ្ទេរ ៤៥លានអឺរ៉ូ (ឬប្រហែល៤៩លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៤៤ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន១៧ដង៕

ប្រភព៖ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T