បើកសុខៗគេចពីម៉ូតូ​ ធ្លាក់​ចូល​ប្រឡាយលូ​ទឹកស្អុយ​!

//s4.kh1.co/68/686d2cc2a29141c22110d781e2cd78597eecbdcf.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​គេច​ពី​ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​ចិញ្ចើម​ស្ពាន​ហើយ​ធ្លាក់​ចូល​ក្នុង​ប្រឡាយលូ​​ទឹក​ស្អុយ សំណាងល្អ​មិន​មាន​​នរណាម្នាក់​រង​របួស​នោះ​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​6R នៅ​ចំណុច​ក្បែរ​នឹង​វត្ត​ទួល​សង្កែ និង​ផ្សារ​សាំ​ហាន់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

https://s4.kh1.co/__image/w=650,h=379,q=100/f1/f1375584088424b60ea7c6c9ec8c800aba8f815e.jpg

បុរស​ម្នាក់​ខាងលើ​មិន​ស្គាល់ឈ្មោះ​នោះ​ទេ មាន​អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ម៉​នី​ង (Morning) ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៥០៨១ ។

តាម​ប្រភព​ពី​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បើករថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​6R ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​ឃើញ​មាន​ម៉ូតូ​២​គ្រឿង​បើក​មក​ពីមុខ ទើប​គាត់​បើក​គេច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចិញ្ចើម​ស្ពាន​លូ ហើយ​ធ្លាក់​ចូល​ក្នុង​ប្រឡាយលូ​​ទឹក​ស្អុយ​តែ​ម្តង សំណាងល្អ​មិន​បាន​បង្ក​អោយ​គ្រោះថ្នាក់​ដល់​ដទៃ និង​ខ្លួនឯង នោះទេ គ្រាន់តែ​រថយន្ត​រង​ការ​ខូចខាត​ប៉ុណ្ណោះ ។

https://s5.kh1.co/__image/w=650,h=379,q=100/d6/d67ef7657b9b1031d37f9435903b3ab2ba346b10.jpg

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ពិនិត្យ​មើល​ជុំវិញ​កន្លែង​កើតហេតុ ដោយសារ​មិន​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ និងមិនបង្កគ្រោះថ្នាក់​ដល់អ្នកដទៃ ទើប​សមត្ថកិច្ច​ឱ្យ​ម្ចាស់​ស្ទូច​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/e4/e43f0e2a61613f7dfca5207cc56f5f384636aee8.jpg
https://s5.kh1.co/__image/w=650,h=379,q=100/aa/aa58666c92f50d1f582c0508595aa16ad6050c49.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T