At.Madrid ត្រៀមចំណាយលុយ ៣៤លានទិញយកកីឡាករមួយរូបរបស់ Barcelona នៅទីផ្សារខែមករា

//s4.kh1.co/0b/0ba4ef3979becbf93aef26b953d8097bc57214b6.jpg
កីទ្បា

 ១៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិប Atletico Madrid មានភាគរយខ្ពស់ក្នុងការនាំយកខ្សែបម្រើរបស់ Barcelona កីឡាករ Ivan Rakitic ក្នុងតម្លៃខ្លន ៣៤លានផោននៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ivan Rakitic 
កីឡាករ Ivan Rakitic 

ខ្សែបម្រើជម្រើសជាតិក្រូអាតមិនសូវបានមានឱកាសក្នុងការបង្ហាញខ្លួនជម្រើសដំបូងឲ្យក្លិបអ្នកមានបុណ្យនៅរដូវកាលនេះ ហើយគេអាចនឹងចាកចេញពីកីឡដ្ឋាន Camp Nou នាទីផ្សារដោះដូរកីឡាករទីផ្សារខែមករាខាងមុខនេះ។

ក្លិបធំៗដូចជា Juventus, AC Milan និង Inter Milan សុទ្ធតែបានដាក់ការចាប់អារម្មណ៍មកលើ Rakitic ប៉ុន្តែក្លិប Atletico Madrid ទៅវិញទេដែលគេមើលឃើញថាមានសង្ឃឹមច្រើនក្នុងការនាំយកខ្សែបម្រើដែលជួយឲ្យក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup 2018 រូបនេះ។

កីឡាករ Ivan Rakitic 
កីឡាករ Ivan Rakitic 

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញលោក Diego Simeone បានត្រៀមលុយ ៣៤លានផោនរួចរាល់ក្នុងការនាំយក Rakitic នៅដើមឆ្នាំ២០២០ ហើយសង្ឃឹមថានឹងឈានដល់ការព្រមព្រៀងគ្នាជាផ្លូវការក្នុងពេលខាងមុខ។

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យ៣១ឆ្នាំ Rakitic នៅសល់កុងត្រាជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់រហូតដល់រដូវក្ដៅឆ្នាំ២០២១៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T