បុរស​ម្នាក់​នេះ​ឡើង​ទៅ​អុកឡុក​ក្នុង​រថយន្តក្រុង​សូ​រិ​យា​ផ្អើល​ភ្ញៀវ​អស់ហើយ!

//s5.kh1.co/5a/5ac1f96b5006412a0c793adb174a1cdda29fe25a.jpg
សង្គម

 ១៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មាន​សភាព​បែក​ថ្នាំ​ដោយសារ​តែ​ប្រើប្រាស់​ថ្នាំ​ញៀន​ ហើយបានឡើងជិះឡានក្រុងដោយមិនបាន​ទិញ​សំបុត្រ​ឡើយ​ក៏​​ជិះ​រថយន្តក្រុង​ទៅ​ខេត្តកំពង់ធំ ហើយ​អុកឡុក​គេឯង​ផ្អើល​សមត្ថកិច្ច​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ តាម​បណ្តោយ​ផ្លូវ​136 នៅ​ចំណុច​ចំណតរថយន្ត​ក្រុង​សូ​រិ​យា ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​2 ខណ្ឌដូនពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/10/1056f5e5276f851d75fed3667f226dd0052d33aa.jpg

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា ខ្លួន​គាត់​ដើរ​មកពីណា​នោះ​ដែរ​បាន​មក​អង្គុយ​លេង ។ ​មុន​កើតហេតុ​កន្លះ​ម៉ោងជាង ហើយ​អត់​ទិញ​សំបុត្រ​ឡានក្រុងនោះ​ទេ ក៏​ដើរ​ឡើង​លើ​ឡានក្រុង​សូ​រិ​យាតែម្តង ពេល​ភ្លាម​ៗ​នោះ​ដែរ ​បុគ្គលិក​ទាំង​តៃកុង​រថយន្ត​ឡានក្រុងក៏​មិន​ហ៊ាន​ចូល​ជិត​ដែរ ដោយសារ​តែ​ខ្លាច​គាត់​អុកឡុក និង​ប្រើប្រាស់​អំពើ​ហិង្សា​ដាក់​មក​លើ​រូប​គាត់​ទើប​រាយការណ៍​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចុះ​មក​អន្តរាគមន៍​លើ​រឿង​នេះ​តែ​ម្តង ព្រោះគាត់ជាមនុស្ស​បែក​ថ្នាំ ។

https://s5.kh1.co/__image/w=650,h=379,q=100/1a/1a2916ab0295d01320204a757f81ff413083aeab.jpg

​ពេល​សមត្ថកិច្ច​សួរនាំ​ទៅ​ជនសង្ស័យ​ខាងលើ​នេះ​បាន​និយាយ​ថា ខ្លួន​ចង់ទៅ​ផ្ទះ​នៅ​ឯ​ខេត្តកំពង់ធំ ហើយ​អត់​ចង់​នៅ​ភ្នំពេញ​ដោយសារ​តែ​ខ្លាច​មាន​គេ​ធ្វើបាប និង​រករឿង ហើយគាត់​ដក​លុយ​មក​៧​ម៉ឺន​រៀល រួម​នឹង​សាក់​កាដូរ​មួយ​មាន​ខោអាវ​ពីរ​ទៅ​បី​សម្រាប​តែ​ប៉ុណ្ណោះ ស្រាប់តែបាន​មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​និយាយ​ទៅ​ជនសង្ស័យ​ខាងលើ​ឲ្យ​ចេញ​មក​ក្រៅរថយន្ត ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ចការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​ចាត់ចែង​ទៅ​តាម​នីតិវិធី ៕

https://s4.kh1.co/__image/w=650,h=379,q=100/36/365393eda083553e378467076620c332587ba98c.jpg
https://s5.kh1.co/__image/w=650,h=379,q=100/10/1056f5e5276f851d75fed3667f226dd0052d33aa.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T