ភ្នំពេញ៖ ជឿជាក់ថា មហាជនរាល់គ្នា ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី អ្នកនាង សួន ចន្ថា ដែលជាតារាចម្រៀងស្រីជើងចាស់ មានកេរ្ត៍ឈ្មោះល្បីល្បាញគួរសម តាមរយៈទឹកដមសម្លេងពិរោះរណ្ដំ។

យ៉ាងណាមិញ ទោះជាមួយរយៈចុងក្រោយនេះ សួន ចន្ថា មិនសូវលេចមុខ តាមកញ្ចក់ទូរទស្សន៍បែបណាក្ដី ក៏លោកស្រី នៅតែមិនបានឃ្លាតឆ្ងាយពី សិល្បៈនោះទេ ថែមទាំងកំពុងមមាញឹកជាមួយការច្រៀង តាមឆាកកម្មវិធីផ្សេងៗវិញ។

ថ្មីៗនេះដែរ សួន ចន្ថា ទើបតែទទួលបានចំណងដៃថ្មី ព្រមទាំងបានជាប់ឈ្មោះជា លោកយាយគេហើយ ក្រោយពីទទួលបាន ចៅស្រីមួយរូប ទើបតែកើត មានមុខមាត់ស្អាត គួរឲ្យក្នាញ់ខ្លាំងណាស់។

គួរបញ្ជាក់ថា នេះជាចៅស្រីដំបូងរបស់ សួន ចន្ថា ទើបបណ្ដាលឲ្យ តារារូបនេះ ញញឹមបិទមាត់មិនជិត និងរំភើបចំពោះវត្តមាន សមាជិកថ្មីបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សួន ចន្ថា 
សួន ចន្ថា 
សួន ចន្ថា និងចៅស្រី 
ចៅស្រីរបស់ សួន ចន្ថា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួន ចន្ថា